|
|
គ្រូបង្វឹក Preah Khan Reach Svay Rieng Football Club បើទោះជាលទ្ធផលឈ្នះលើក្រុម Tiffy Army 7-0 យ៉ាងណាក្ដី ប៉ុន្តែក្រោយបញ្ចប់ការប្រកួតបង្ហាញការខកចិត្តតិចតួចដែរពិសេសនៅវគ្គទី1 មើលឃើញក្រុមមានឱកាសរកគ្រាប់បាល់បានច្រើនតែធ្វើមិនបាន។
លោក Pep Munoz គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតម្សិលមិញនេះថា នេះជាការប្រកួតល្អមួយពិសេសនៅរយៈពេល ៣០នាទីដំបូងនៃវគ្គទី1 ពោលឱកាសក្នុងការស៊ុតបញ្ចូលសំណាញ់ទីរបស់ដៃគូបានច្រើនគ្រាប់។ យ៉ាងណាលោកមានការខកចិត្តតិចតួចដែរ ដោយសារកូនក្រុមរបស់លោកបែរជាស៊ុតបញ្ចូលបានត្រឹម២គ្រាប់ទៅវិញ ខណៈតាមអ្វីដែលគិតគឺអាចរកគ្រាប់បាល់បានច្រើនជាងនេះ។
គ្រូបង្វឹកខាងលើនេះបន្ថែមទៀតថា កីឡាបាល់ទាត់ការស៊ុតរកគ្រាប់បាល់បានច្រើនគឺជាអ្វីដែលធ្វើឲ្យអ្នកគាំទ្រមានចិត្តសប្បាយរីករាយ។ ចំណែកកីឡាករឆ្នើម ញាន សុសីដាន បានលើកឡើងដែរថា ប្រកួតបើកឆាកដំបូងក្នុងទឹកដីរបស់ខ្លួននេះគឺល្អ បើថ្វីត្បិតនៅវគ្គទី1 ឱកាសមានច្រើនតែរកបានត្រឹម 2គ្រាប់មែន ប៉ុន្តែនៅវគ្គទី2 ក្រុមលេងបានល្អរហូតស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់វិញ។
បញ្ជាក់ដែរការប្រកួត Cambodian Premier League CPL រដូវកាលថ្មី ឆ្នាំ2024-2025 បានចាប់ផ្ដើមសប្ដាហ៍ទី1 ហើយកាលពីថ្ងៃទី 10-11 ខែសីហា ឆ្នាំ2024។ ដោយឡែកចំពោះក្លឹបបាល់ទាត់ព្រះខ័រាជ្យស្វាយរៀង យកឈ្នះក្លឹបបាល់ទាត់ Tiffy Army FC ដោយលទ្ធផល 7-0 កាលពីថ្ងៃអាទិត្យ ទី11 ខែសីហា ឆ្នាំ2024 ម្សិលមិញលើទឹកដីកីឡដ្ឋានស្វាយរៀង។
ក្រុមបិសាចក្រហម Manchester United កំពុងតែឈានទៅដល់ការស្វាគមន៍ខ្សែការពារ Noussair Mazraoui ពីរបួសទាន់ពេលសម្រាប់ការប្រកួត Premier League របស់ពួកគេជាមួយនឹងក្រុម Liverpool នៅកីឡដ្ឋាន Anfield ចុងសប្តាហ៍នេះ។ Mazraoui ដែលត្រូវអវត្តមានតាំងពីចុងខែកញ្ញាដោយបញ្ហាភ្លៅបានចូលរួមហ្វឹកហាត់នៅ Carrington ហើយអាចបង្កើនជម្រៅក្រុមរបស់ Rúben Amorim។...
Nicolo Schira សរសេរថា Barcelona បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបន្តកិច្ចសន្យារបស់ខ្សែការពារកណ្តាល Eric Garcia ។...
ខ្សែប្រយុទ្ធឆ្នើមរបស់ Phnom Penh Crown Shimizu Shitaro រងរបួស ACL ក្នុងជំនួបចុងក្រោយនៅលីគកំពូលកម្ពុជានៅរដូវកាល 2023-2024 ‼️...
Manchester City បានបង្ហាញឈុតទីបួនពណ៌បៃតងប្លែកសម្រាប់រដូវកាល 2025-26 ដោយសហការជាមួយ EA Sports ។...
Harry Kane បានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ England national team ខណៈពេលដែលលេងនៅក្រៅចក្រភពអង់គ្លេស ដោយវ៉ាដាច់កីឡាករ Gary Lineker ដែលមានអាយុ 17 ឆ្នាំ។...