|
|
|
នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះនៅកម្ពុជា ព្រោះថាសល់តែ 3ថ្ងៃទៀតប៉ុណ្ណោះការប្រកួតបាល់ទះសម្ដេចមហាបវរធីបតី SEA V League Challenge 2024 នឹងចាប់ផ្ដើមដោយមានក្រុមជម្រើសជាតិខ្លាំងៗចំនួន4ប្រទេសចូលរួមដូចជាក្រុមជម្រើសជាតិឡាវ ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា។
ការប្រកួតពានរង្វាន់អន្តរជាតិមួយនេះនឹងចាប់ផ្ដើមនៅថ្ងៃទី30 ខែសីហា ឆ្នាំ2024 ដល់ថ្ងៃទី02 ខែសីហា ឆ្នាំ2024 នៅសាលបាល់ទះនៃវិមានពហុកីឡដ្ឋានជាតិ។ ក្រុមខ្លាំងៗទាំង៤នឹងធ្វើការប្រកួតគ្នា ដើម្បីស្វែងរកជើងខ្លាំងមួយក្រុមទៅលេងនៅ SEA V League ឆ្នាំ2025 ជាមួយបួនប្រទេសដូចជា ថៃ ឥណ្ឌូនេស៊ី វៀតណាម និង ហ្វីលីពីន ខណៈជើងឯក SEA V League ក្នុងឆ្នាំ2024ទាំង2ជើងនៅហ្វីលីពីននិងឥណ្ឌូនេស៊ី បានទៅលើប្រទេសថៃ ជើងឯករងបានលើឥណ្ឌូនេស៊ី លេខ៣និងលេខ4បានលើហ្វីលីពីននិងវៀតណាម។
គួរបញ្ជាក់ថាការប្រកួតទះពានរង្វាន់សម្ដេចមហាបវរធីបតី SEA V League Challenge សហព័ន្ធកីឡាបាល់ទះកម្ពុជា បានដាក់លក់សំបុត្រដោយបែងចែកតម្លៃពីរប្រភេទមានតំបន់ A Zone A តម្លៃ 10000 រៀល មាន 500 កៅអី និងប្រភេទ B Zone B តម្លៃ 5000 រៀល មាន 3000 កៅអី។
បើតាមការបញ្ជាក់ពីផេករបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ចំណូលដែលបានពីការលក់សំបុត្រនឹងឧបត្ថម្ភទៅមណ្ឌលកុមារកំព្រា។ ដូច្នេះកុំភ្លេចណាចូលរួមទស្សនាឱ្យបានច្រើនកុះករ!
ការទាត់បាល់ដ៏អស្ចារ្យរបស់ Eberechi Eze ទល់នឹង Crystal Palace ត្រូវបានបោះឆ្នោតជ្រើសរើសជាគ្រាប់បាល់ល្អបំផុតប្រចាំខែរបស់ Arsenal សម្រាប់ខែតុលា។...
ក្នុងចំណោមរឿងអាស្រូវទាំងអស់ជុំវិញការប្រកួតរវាង Liverpool និង Real Madrid ក្នុងសប្តាហ៍នេះ គម្រោងរងមួយបានទាក់ទាញចំណាប់អារម្មណ៍ គឺការរំពឹងទុកនៃកិច្ចសន្យាថ្មីសម្រាប់ Ryan Gravenberch។...
ឥឡូវនេះវាជាផ្លូវការហើយ អាជីពជាគ្រូបង្វឹករបស់លោក Daniele De Rossi បានបន្តឡើងវិញនៅកន្លែងដែលវាបានបញ្ចប់ មិនមែននៅ Roma ដែលជាក្រុម Serie A តែមួយគត់ដែលគាត់ធ្លាប់បានដឹកនាំពីមុននោះទេ ប៉ុន្តែនៅក្លឹបដែលបានប្រឈមមុខនឹងគាត់ក្នុងអាណត្តិជាអ្នកចាត់ការចុងក្រោយរបស់គាត់គឺ Genoa ដែលមានតាំងពីថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2024។...
កីឡាករ Moises Caicedo ទទួលបានពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំខែរបស់ក្លឹប Chelsea សម្រាប់ខែតុលា បន្ទាប់ពីការស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់គាត់ទល់នឹងក្រុម Liverpool ដែលធ្វើឱ្យវាក្លាយជាពានរង្វាន់ប្រចាំខែជាប់ៗគ្នាសម្រាប់ខ្សែបម្រើអេក្វាឌ័ររូបនេះ។...
Lamine Yamal បានសារភាពថាលោក មានអារម្មណ៍សោកស្ដាយ បន្ទាប់ពីក្រុម Barcelona បរាជ័យក្នុងការយកឈ្នះក្រុម Club Brugge ដោយទទួលស្គាល់ថាការស្មើ 3-3 គឺជាឱកាសដែលខកខានទោះបីជាលោកស៊ុតបញ្ចូលទីក៏ដោយ។...