|
|
|
ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំសញ្ជាតិអ៊ុយរ៉ាកាយ Edinson Cavani គ្រោងនិងចាកចេញពី Manchester United នារដូវក្តៅខាងមុខ ។ Cavani ក៏បានបញ្ជាក់ពីមូលហេតុនៃការចេញដោយបង្ហើបថាមិនទាក់ទងនិងការវិលត្រឡប់របស់ Cristiano Ronaldo ឡើយ ។

Cavani បញ្ជាក់ថា ៖ "ខ្ញុំគិតថា ការដែល Man United ទិញយក Ronaldo ត្រលប់មកវិញគឺជារឿងមួយដ៏ល្អ ប៉ុន្តែបន្តិចក្រោយមក ខ្ញុំក៏បានប្តូរចិត្ត ហើយខលទៅប្រាប់បងប្រុសរបស់ខ្ញុំ ដើម្បីពឹងឲ្យគាត់ជួយស្វែងរកក្លិបថ្មីមួយទៀតឲ្យខ្ញុំសម្រាប់រដូវកាលក្រោយ "។

Cavani បន្ថែមទៀតថា ៖ "មិនមែនមកពីខ្ញុំមិនចង់លេងជាមួយ Ronaldo ទេ។ ផ្ទុយទៅវិញ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានឱកាសរួមក្លិបជាមួយគេ ព្រោះគេជាកីឡាករអាជីពពិតៗ ពិសេសគេមានក្រមសីលធម៌ និងវិជ្ជាជីវៈសក្កិសមជាអ្នកកីឡា "៕
ប្រភព ៖ BBC Sports
Champions League Barcelona VS Copenhagen Match ...
Champions League Benfica VS Real Madrid Match ...
Champions League Dortmund VS Inter Match ...
Champions League Napoli VS Chelsea Match ...
Champions League PSG VS Newcastle Match ...