|
|
|
ខ្សែបម្រើ Frenkie de Jong បានបិទទ្វារនិងបដិសេធសំណើររបស់ក្លឹបជាច្រើនដែលក្នុងចំណោមនោះមានក្លឹប Manchester United ដែលចង់បានកីឡាករនេះជាងដោយថា គេពេញចិត្តនឹងនៅលេងនៅក្លឹប Barcelona ហើយ ។

De Jong បាននិយាយ ៖" យើងមានមោទនភាពដែរក្នុងនាមជាកីឡាករ នៅពេលដែលមានក្លឹបជាច្រើនចែចូវចង់បានយើង។ ប៉ុន្តែខ្ញុំនៅតែគិតថា ខ្ញុំកំពុងនៅក្លឹបមួយដ៏ធំបំផុតនៅលើលោកទៅហើយនៅក្នុងពេលនេះ ហើយខ្ញុំពេញពេញចិត្តនឹងនៅទីនេះ អញ្ចឹងគ្មានអីទៀតទេនឹងព័ត៌មានចែចូវចង់បានទាំងនោះ "។ គួរបញ្ជាក់ថា De Jong បានមកលេងឲ្យ Barca តាំងពីឆ្នាំ២០១៩មក ដោយចូលរួមលេងបាន១៤០ប្រកួត និងស៊ុតចូល១៣គ្រាប់។ កីឡាករនេះនៅមានកុងត្រាជាមួយ Barca ដល់ឆ្នាំ២០២៦៕
ប្រភព ៖ BBC Sport
Coppa Italia Fiorentina VS Como 1907 Match ...
Bundesliga St. Pauli VS RB Leipzig Match ...
កិច្ចព្រមព្រៀងនេះឥឡូវនេះជាផ្លូវការហើយ Dro Fernandez គឺជាកីឡាកររបស់ Paris Saint-Germain។...
ខ្សែប្រយុទ្ធ Moise Kean របស់ក្លឹប Fiorentina អាចនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្លឹប Al-Hilal កំពុងកំណត់គោលដៅលើគាត់ នេះបើយោងតាមអ្នកជំនាញផ្នែកផ្ទេរកីឡាករ Matteo Moretto។...
Joan Laporta បាននិយាយជាសាធារណៈអំពី Dro Fernandez និងការផ្លាស់ប្តូរដ៏ជិតមកដល់របស់គាត់ទៅកាន់ Paris Saint-Germain ដោយទទួលស្គាល់ថាស្ថានភាពនេះបានធ្វើឱ្យ FC Barcelona ភ្ញាក់ផ្អើល។...