|
|
|
លោក Erik ten Hag អ្នកចាត់ការទូទៅសញ្ជាតិហូឡង់ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុម Ajax បានបង្ហើបពីអនាគតរបស់លោកទាក់ទិននឹងពាក្យចចាមជាមួយបិសាចក្រហម Manchester United ។

លោកបាននិយាយថា ៖ “ពេលនេះខ្ញុំកំពុងផ្តោតលើការប្រកួតនារដូវកាលនេះ សម្រាប់រឿងផ្សេងទៀត ខ្ញុំសូមទុកមួយឡែកសិន ។ ខ្ញុំចង់ប្រមូលអារម្មណ៍និងកម្លាំងថាមពលទៅលើក្រុមរបស់ខ្ញុំនារដូវកាលនេះ ។ ហើយសម្រាប់រដូវកាលក្រោយខ្ញុំសូមទុកសិន ។ ខ្ញុំគ្រាន់តែចង់អោយក្រុមរបស់ខ្ញុំធ្វើអោយបានល្អនារដូវកាលនេះប៉ុណ្ណោះ ”។

គួរបញ្ជាក់ថាលោកលើកឡើងបែបនេះបន្ទាប់ពីមានពាក្យចចាមអារ៉ាមរឿងលោកអាចនិងផ្ទេរមកបិសាចក្រហម Manchester United នារដូវកាលក្រោយក្នុងនាមជាអ្នកចាត់ការទូទៅ ៕
ប្រភព៖ Fabrizio Romano
Premier League Liverpool VS Man City Match ...
ខ្សែបម្រើស្លាប Lamine Yamal របស់ក្រុម Barcelona បានបន្តការស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់គាត់ជាមួយនឹងការស៊ុតបញ្ចូលទីដ៏អស្ចារ្យមួយទល់នឹងក្រុម Mallorca ដោយរកបាន 40 គ្រាប់ក្នុងការបង្ហាញខ្លួន 136 លើកសម្រាប់ក្រុមដំបូងនៅអាយុត្រឹមតែ 18 ឆ្នាំ។...
Cole Palmer រកបានបីគ្រាប់ក្នុងតង់ទីមួយនៃការប្រកួត Premier League Chelsea ទល់នឹង Wolves ដោយបានស៊ុតបាល់ប៉េណាល់ទីពីរគ្រាប់ មុនពេលស៊ុតបញ្ចូលទីគ្រាប់ទីបីពីការស៊ុតរបស់ Marc Cucurella។...
យោងតាមលោក Nicolo Schira ក្លឹប Bayern Munich មានទំនុកចិត្តក្នុងការធានាបាននូវការបន្តកិច្ចសន្យាសម្រាប់ខ្សែការពារ Dayot Upamecano រហូតដល់ឆ្នាំ 2030។...
ក្រុម FC Barcelona បានបន្តទម្រង់លេងដ៏រឹងមាំរបស់ពួកគេក្នុងក្របខ័ណ្ឌ La Liga ជាមួយនឹងជ័យជម្នះ 3-0 លើក្រុម Mallorca នៅឯកីឡដ្ឋាន Camp Nou កាលពីថ្ងៃសៅរ៍ ដោយរក្សាតំណែងរបស់ពួកគេនៅកំពូលតារាង។...