|
|
|
ខ្សែបម្រើកណ្តាលសញ្ជាតិបារាំង N’Golo Kanté ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹបតោខៀវ Chelsea បានបង្ហើបថារូបគេសប្បាយចិត្តនិងការស្នាក់នៅបន្ត ។

Kanté និយាយថា ៖ " ចាប់តាំងពីខ្ញុំឈានជើងមកទីនេះ ខ្ញុំបានចំណាយពេលវេលាដ៏ល្អជាច្រើនរដូវកាលជាមួយមិត្តរួមក្រុម អ្នកចាត់ការ និង អ្នកគាំទ្រទាំងអស់ ។ ខ្ញុំសង្ឃឹមថាយើងនិងដើរបែបបន្តជាមួយគ្នា និងឈ្នះពានជាមួយគ្នា ហើយនេះជាអ្វីដែលខ្ញុំចង់បាននៅថ្ងៃអនាគត " ។

គួរបញ្ជាក់ថា Kanté បានបង្ហាញទម្រង់លេងយ៉ាងល្អ និងបានជួយអោយក្លឹបឈ្នះពានរង្វាន់ជាច្រើនដូចជា Premier League, FA Cup, UCL, League Cup ជាដើម ៕
ប្រភព : Fabrizio Romano
ចំណាប់អារម្មណ៍របស់ Tottenham Hotspur ដំបូងឡើយបានធ្វើឱ្យអនាគតរបស់ Andy Robertson មានការសង្ស័យ ប៉ុន្តែខ្សែការពារ Liverpool ឥឡូវនេះត្រូវបានគេរំពឹងថានឹងស្នាក់នៅ Anfield បន្ទាប់ពីការវិវឌ្ឍថ្មីៗបានផ្លាស់ប្តូរផែនការខែមករារបស់ក្លឹប នេះបើយោងតាមលោក Paul Joyce។...
Lamine Yamal ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួត Man of the Match ក្នុងជ័យជម្នះ 3-0 របស់ក្រុម Barcelona ទល់នឹងក្រុម Real Oviedo។...
យោងតាមលោក Gianluca Di Marzio កីឡាករ Jadon Sancho ត្រូវបាន Napoli ចាត់ទុកថាជាកីឡាករដែលអាចចុះហត្ថលេខានៅខែមករា ទោះបីជាគាត់កំពុងចំណាយពេលរដូវកាលនេះក្នុងការខ្ចីជើងនៅ Aston Villa ក៏ដោយ។...
ក្លឹប West Ham United បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែបម្រើស្លាបឆ្វេង Keiber Lamadrid ពីក្លឹប Deportivo La Guaira របស់ប្រទេសវេណេស៊ុយអេឡា។...
ក្លឹប FC Barcelona បានដាក់សំណើកិច្ចសន្យាថ្មីជាផ្លូវការទៅកាន់ខ្សែបម្រើ Fermín López ដើម្បីធានាអនាគតរយៈពេលវែងរបស់គាត់នៅក្លឹប។...