|
|
|
Man United កំពុងរៀបចំផែនការផ្លាស់ប្តូរក្រុមធំនៅរដូវក្តៅដែលនឹងរួមបញ្ចូលការលក់កីឡាករជាច្រើន។
យោងតាមលោក Fabrizio Romano បិសាចក្រហមគ្រោងនឹងធ្វើកិច្ចពិភាក្សាផ្ទៃក្នុងក្នុងពេលឆាប់ៗនេះលើការចាកចេញរបស់ Mason Greenwood និង Jadon Sancho ។
មានអារម្មណ៏ថាទាំងក្លឹប និងកីឡាករអាចសប្បាយចិត្តជាមួយនឹងការផ្ទេរជាអចិន្ត្រៃយ៍ក្នុងរដូវក្តៅ ប៉ុន្តែការសម្រេចចិត្តចុងក្រោយនឹងស្ថិតនៅលើលោក Sir Jim Ratcliffe ។
Greenwood កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប La Liga ហើយគាត់អាចត្រូវបានលក់ក្នុងតម្លៃប្រហែល £40 លានបន្ទាប់ពីត្រលប់ពីការខ្ចីជើងរបស់ Getafe ។
ទន្ទឹមនឹងនោះ Sancho មិនចង់ត្រលប់ទៅ Old Trafford វិញទេ បន្ទាប់ពីខ្ចីជើងនៅ Borussia Dortmund ហើយទំនងជាត្រូវផ្លាស់ទៅវិញផងដែរ។
Man United ទំនងជានឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដើម្បីពង្រឹងខ្សែរប្រយុទ្ធរបស់ពួកគេ ហើយអាចនឹងជំរុញឱ្យមានខ្សែបម្រើស្លាបថ្មី ប្រសិនបើអាចលក់ទាំងពីរនេះផងដែរ។
Premier League West Ham VS Man UTD Result ...
Premier League Tottenham VS Newcastle Result ...
Premier League Everton VS Bournemouth Result ...
Premier League Chelsea VS Leeds Result ...
Primeira Liga FC Porto VS Sporting CP Match ...