|
|
|
ក្លឹប Lazio បានបើកទ្វារស្វាគមន៏ក្រុមភ្ញៀវ Napoli កាលពីយប់មិញក្នុងក្របខ័ណ្ឌលីគកំពូលអ៊ីតាលី Serie A ។ ជាលទ្ធផលក្រុមភ្ញៀវ Napoli បានយកឈ្នះក្រុមម្ចាស់ផ្ទះ ២-១ ។ ២ គ្រាប់របស់ Napoli រកបានដោយខ្សែឆ្នើមសញ្ជាតិអ៊ីតាលី Lorenzo Insigne នៅនាទី៦២ និងខ្សែបម្រើអេស្ប៉ាញ Fabián Ruiz នៅម៉ោងបន្ថែម ៩០+៤ ។

ខណៈឯ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើចាស់វស្សារ Pedro ។ ចប់ការប្រកួតក្រុមភ្ញៀវ Napoli យកបាន ៣ពិន្ទុ ពីម្ចាស់ផ្ទះ និងឈរកំពូលតារាង Serie A បណ្តោះអាសន្ន ។

គួរបញ្ជាក់ថា Napoli បច្ចុប្បន្នមាន ៥៧ ពិន្ទុតាមពីក្រោយដោយ AC Milan មាន ៥៧ពិន្ទុដូចគ្នា តែ Napoli មានគ្រាប់បាល់ចំណេញច្រើនជាង ៕
ប្រភព : BBC Sports
ក្រុម Barcelona បានជួបបញ្ហារបួសមួយទៀត ដោយ Raphinha រងរបួសមួយគ្រាប់ក្នុងការប្រកួតរបស់ពួកគេទល់នឹង Elche។...
Cristiano Ronaldo នឹងមិនបង្ហាញខ្លួនក្នុងការប្រកួត Saudi Pro League របស់ក្រុម Al-Nassr ទល់នឹងក្រុម Al Riyadh ទេ។...
លោក Mikel Arteta មិនជឿថា Bukayo Saka បានរងរបួសធ្ងន់ធ្ងរនោះទេ ទោះបីជាត្រូវបានដកចេញពីការប្រកួតជាមួយ Leeds United មុនពេលចាប់ផ្តើមក៏ដោយ។...
Kendry Páez បានចូលរួមជាមួយ River Plate ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea បន្ទាប់ពីត្រូវបានកោះហៅពី Strasbourg។...
លោក Mike Maignan បានចុះកិច្ចសន្យាថ្មីមួយនៅ AC Milan ដែលធ្វើឱ្យគាត់នៅក្លឹបរហូតដល់ឆ្នាំ 2031។...