|
|
|
ក្រុម Atletico Madrid បានបរាជ័យ ២-១ ក្រោមថ្វីជើងរបស់ Real Madrid កាលពីថ្ងៃអាទិត្យកន្លងទៅ នៅកីឡដ្ឋាន Wanda Metropolitano ដោយគ្រាប់បាល់នាំមុខរបស់ក្រុមភ្ញៀវ Real Madrid ស៊ុតបញ្ចូលទីដោយ Rodrygo និង Fede Valverde មុនពេល Mario Hermoso តាមបានមួយគ្រាប់វិញ។

គួរបញ្ជាក់ថាក្រុមដែលដឹកនាំដោយលោក Diego Simeone បានរងបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ Bayer Leverkusen នៅ UEFA Champions League ដោយពួកគេប្រើទម្រង់វាយសម្រុក ស្រដៀងនឹងការប្រកួត Madrid Derby ដែរ។ នៅក្នុងសម្ភាសន៍របស់ AS ក្រោយចប់ការប្រកួត អ្នកចាំទី Jan Oblak ត្រូវបានសួរថាតើ បញ្ហាដែលធ្វើឱ្យក្រុមរបស់គេ ធ្លាក់ចុះសមត្ថភាពដោយសារតែ ប្រព័ន្ធលេង ឬបញ្ហារបួសនៅតំបន់ការពារ។

កីឡាករនេះបានតបថា ៖ ប្រសិនបើអ្នកសម្រាករយៈពេលមួយខែ ឬអ្នកមិនបានធ្វើការជាមួយក្រុម នោះវាកាន់តែធ្វើឱ្យលំបាក ដូចអ្វីដែលបានកើតឡើងលើ Felipe ដែរ។ កាលពីថ្ងៃអង្គារគាត់ធ្វើបានល្អ ហើយថ្ងៃនេះវាកាន់តែពិបាកសម្រាប់គាត់ ព្រោះគាត់បានបាត់បង់ចង្វាក់លេង។ នេះជាមូលហេតុដែលធ្វើអោយក្រុមរបស់យើងធ្វើមិនបានល្អក្នុងជំនួប Derby ៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !

ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ក្រុម Arsenal អាចទទួលបានជ័យជម្នះដ៏គួរឱ្យរំភើប 4-1 លើក្រុម Aston Villa ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅឆ្នាំ 2025។...
ក្លឹប Real Madrid បានកំណត់គោលដៅខ្សែបម្រើឆ្នើម Kees Smit របស់ក្លឹប AZ Alkmaar ជាគោលដៅកំពូលសម្រាប់រដូវក្តៅឆ្នាំ 2026។...
Luka Vušković បានក្លាយជាកីឡាករវ័យក្មេងដ៏លេចធ្លោម្នាក់នៃរដូវកាល Bundesliga។ ខ្សែការពារកណ្តាលវ័យ 18 ឆ្នាំរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ Hamburger SV ឲ្យនៅពីលើតំបន់កាត់ចោល ខណៈពេលដែលពួកគេតស៊ូដើម្បីរស់រានមានជីវិត។ Vuskovic បច្ចុប្បន្នកំពុងខ្ចីជើងនៅ HSV រហូតដល់ចុងបញ្ចប់នៃរដូវកាល ដោយ Tottenham Hotspur រក្សាសិទ្ធិរយៈពេលវែងរបស់គាត់។...
យោងតាម El Larguero កីឡាករ Brahim Díaz មានកិច្ចព្រមព្រៀងជាមួយ Real Madrid លើការបន្តកិច្ចសន្យារហូតដល់ឆ្នាំ 2030។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅខែមិថុនា ឆ្នាំ 2027។...
ពេលវេលារបស់ Edin Džeko នៅ Fiorentina រហូតមកដល់ពេលនេះ គឺជាពេលវេលាដ៏ខកចិត្តមួយ។ ខ្សែប្រយុទ្ធបូស្នៀរូបនេះបានមកដល់រដូវក្តៅមុន ដោយមានគោលបំណងវិលត្រឡប់ទៅកាន់កម្រិតប្រកួតប្រជែងខ្ពស់នៅក្នុង Serie A ប៉ុន្តែឥទ្ធិពលរបស់គាត់នៅ Florence មានតិចតួចបំផុត។...