|
|
|
កាលពីយប់មិញ Portugal បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុម North Macedonia ក្នុងការទៅចូលរួមការប្រកួត World Cup 2022 នៅប្រទេសកាតាបន្ទាប់ពីយកឈ្នះដោយលទ្ធផល ២-០ ។

គ្រាប់ទី១ រកបានដោយខ្សែបម្រើប្រយុទ្ធ Bruno Fernandes នៅនាទី ៣២ បញ្ជូនដោយ Cristiano Ronaldo ។ ចូលដល់តង់ទីនៅនាទី ៦៥ ខ្សែប្រយុទ្ធ Diogo Jota របស់ហង្សក្រហម Liverpool ស៊ុតបញ្ចូលទីគ្រាប់ទី២ ទម្លាក់ North Macedonia អោយហាលអាវត្រឹមវគ្គ Play-off ។

ជ័យជំនះកាលពីយប់មិញជួយអោយ Portugal មានឱកាសឡើងទៅប្រកួត World Cup 2022 នៅឯប្រទេសកាតា ៕
ប្រភព ៖ Sky Sports
ខ្សែប្រយុទ្ធ Moise Kean របស់ក្លឹប Fiorentina អាចនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្លឹប Al-Hilal កំពុងកំណត់គោលដៅលើគាត់ នេះបើយោងតាមអ្នកជំនាញផ្នែកផ្ទេរកីឡាករ Matteo Moretto។...
Joan Laporta បាននិយាយជាសាធារណៈអំពី Dro Fernandez និងការផ្លាស់ប្តូរដ៏ជិតមកដល់របស់គាត់ទៅកាន់ Paris Saint-Germain ដោយទទួលស្គាល់ថាស្ថានភាពនេះបានធ្វើឱ្យ FC Barcelona ភ្ញាក់ផ្អើល។...
ក្លឹប Lazio បានវាយលុកម្តងទៀតនៅក្នុងទីផ្សារដោះដូរកីឡាករ បន្ទាប់ពីការមកដល់របស់ Ratkov និង Taylor។ លោក Maurizio Sarri ឥឡូវនេះកំពុងរៀបចំស្វាគមន៍ Daniel Maldini។...
ក្រុមកាំភ្លើងធំ Arsenal បានចាញ់ក្រុម Manchester United ក្នុងលទ្ធផល 2-3 ក្នុងផ្ទះខ្លួនឯងក្នុងជុំទី 23 នៃក្របខ័ណ្ឌ Premier League។ ក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ដោយសារការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Martinez និងការស៊ុតបញ្ចូលទីរបស់ Merino ខណៈដែលក្រុមភ្ញៀវរកបានគ្រាប់បាល់តាមរយៈ Mbeumo ជាមួយ Dorgu និង Cunha។...
យោងតាមលោក Fabrizio Romano ក្លឹប Flamengo បានដាក់សំណើផ្លូវការថ្មីមួយសម្រាប់ខ្សែបម្រើ Lucas Paquetá របស់ក្លឹប West Ham។...