|
|
|
ក្លឹបអ្នកមាន Paris Saint-Germain កំពុងតែបញ្ចុះបញ្ចូលខ្សែការពារវ័យ ១៩ឆ្នាំសញ្ជាតិព័រទុយកាល់ Nuno Mendes អោយចុះកុងត្រាថ្មីក្នុងនាមជាកីឡាករពេញសិទ្ធ មិនមែនក្នុងលក្ខខណ្ឌខ្ចីជើង ។ ពេលនេះភ្នាក់ងាររបស់ក្លឹបកំពុងចចារនិងដាក់សំណើរក្នុងការទិញកីឡាកររូបនេះពីក្លឹប Sporting ក្នុងតម្លៃ ៤០លានអឺរ៉ូ ។


គួរបញ្ជាក់ថាកីឡាកររូបនេះបានផ្ទេរមក PSG ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប Sporting ប្រទេសព័រទុយកាល់ ។ អ្នកចាត់ការទូទៅរបស់ PSG លោក Pochettino បាននិយាយថា ៖ " Mendes ជាកីឡាករដ៏មានសក្តានុពលម្នាក់ គេនៅមានអនាគតវែងឆ្ងាយ ។ គេជាកីឡាករវ័យក្មេងម្នាក់ ក្នុងចំណោមកីឡាករល្អបំផុត " ៕
ប្រភព: Fabrizio Romano
កីឡាករអេហ្ស៊ីបដ៏មានទេពកោសល្យ Hamza Abdelkarim នឹងចូលរួមជាមួយក្រុម Barcelona នេះបើតាមការរាយការណ៍របស់ Fabrizio Romano។...
Rodrygo បានចេញមកសុំទោសដល់អ្នកគាំទ្រ Real Madrid ទាំងអស់ បន្ទាប់ពីទទួលបានកាតក្រហមរបស់គាត់ក្នុងការប្រកួតទល់នឹង Benfica ដែលនាំឱ្យ Madrid ចាញ់ 4-2។...
នាយកផ្នែកកីឡារបស់ក្លឹប Arsenal គឺលោក Andrea Berta កំពុងស្វែងយល់ពីទីផ្សារដោះដូរកីឡាករយ៉ាងសកម្មសម្រាប់ទាំងកីឡាករវ័យក្មេងដែលមានទេពកោសល្យ និងជម្រើសខ្សែប្រយុទ្ធដែលមានស្រាប់។...
យោងតាម Sky Sports ក្លឹប RB Leipzig បានបដិសេធអ្នកដេញថ្លៃដែលមានសក្តានុពលលើខ្សែបម្រើស្លាប Yan Diomande ដោយដាក់តម្លៃ 100 លានដុល្លារលើកីឡាករអន្តរជាតិកូតឌីវ័ររូបនេះនៅខែនេះ។...
ក្លឹប Aston Villa បានបញ្ជាក់ថា Douglas Luiz បានវិលត្រឡប់មកក្លឹបវិញក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់។...