|
|
|
Rafael Leao ត្រូវបានគេប្រគល់ពានរង្វាន់ Serie A Fair Play Award សម្រាប់រដូវកាល 2024-2025 នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Gentleman Award ។
ថ្លែងបន្ទាប់ពីទទួលបានពានរង្វាន់ Leao បាននិយាយថា ច្បាស់ណាស់ វាជាពានរង្វាន់ដ៏សំខាន់ រដូវកាលមុនធ្វើមិនបានល្អសម្រាប់យើង ប៉ុន្តែខ្ញុំសប្បាយចិត្តនឹងពានដែលខ្ញុំទទួលនេះ។
ខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់ក៏បាននិយាយអំពីរបួសកំភួនជើងនាពេលថ្មីៗនេះផងដែរ ដែលនឹងអវត្តមានគាត់យ៉ាងហោចណាស់ 4 សប្តាហ៍។
គាត់បាននិយាយថា យើងកំពុងធ្វើការដើម្បីត្រលប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែវាជារបួសដែលយើងមិនអាចប្រថុយប្រថានណាមួយឡើយ។
Leao មិនទាន់បានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Serie A ក្នុងរដូវកាលនេះសម្រាប់ AC Milan ដោយសារបញ្ហារបួស។
Joan Laporta បាននិយាយជាសាធារណៈអំពី Dro Fernandez និងការផ្លាស់ប្តូរដ៏ជិតមកដល់របស់គាត់ទៅកាន់ Paris Saint-Germain ដោយទទួលស្គាល់ថាស្ថានភាពនេះបានធ្វើឱ្យ FC Barcelona ភ្ញាក់ផ្អើល។...
ក្លឹប Lazio បានវាយលុកម្តងទៀតនៅក្នុងទីផ្សារដោះដូរកីឡាករ បន្ទាប់ពីការមកដល់របស់ Ratkov និង Taylor។ លោក Maurizio Sarri ឥឡូវនេះកំពុងរៀបចំស្វាគមន៍ Daniel Maldini។...
ក្រុមកាំភ្លើងធំ Arsenal បានចាញ់ក្រុម Manchester United ក្នុងលទ្ធផល 2-3 ក្នុងផ្ទះខ្លួនឯងក្នុងជុំទី 23 នៃក្របខ័ណ្ឌ Premier League។ ក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ដោយសារការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Martinez និងការស៊ុតបញ្ចូលទីរបស់ Merino ខណៈដែលក្រុមភ្ញៀវរកបានគ្រាប់បាល់តាមរយៈ Mbeumo ជាមួយ Dorgu និង Cunha។...
យោងតាមលោក Fabrizio Romano ក្លឹប Flamengo បានដាក់សំណើផ្លូវការថ្មីមួយសម្រាប់ខ្សែបម្រើ Lucas Paquetá របស់ក្លឹប West Ham។...