|
|
|
តារាបាល់ទាត់ប្រេស៊ីល Rodrygo បានបង្កើតកំណត់ត្រាពិសេសមួយអំឡុងពេលក្រុម Real Madrid ទទួលជ័យជម្នះ 3-1 លើក្រុម Stuttgart ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារនៅឯកីឡដ្ឋាន Santiago Bernabeu ។
Rodrygo បានបង្កើតគ្រាប់បាល់ដំបូងដែលស៊ុតបញ្ចូលទីដោយ Kylian Mbappe នៅដើមតង់ទីពីរ ដែលជួយឱ្យគាត់វ៉ាដាច់កីឡាករមិត្តរួមជាតិ និងជាវីរបុរសបាល់ទាត់របស់គាត់ Ronaldinho ក្នុងតារាង assist ក្នុងក្របខ័ណ្ឌ Champions League ។
Assist របស់ Rodrygo គឺជាលើកទី 12 របស់គាត់នៅក្នុងការប្រកួត ខណៈដែលគាត់បានវ៉ាដាច់ Ronaldinho ដែលបានចុះឈ្មោះ 11 assists ក្នុងអាជីពរបស់គាត់នៅ Champions League ។
ជ័យជម្នះនេះបានធ្វើឱ្យ Real Madrid ទទួលបានបីពិន្ទុដំបូងរបស់ពួកគេ ដោយឈរនៅលេខរៀងទី 4 ក្នុងពូល ខណៈដែល Stuttgart ស្ថិតនៅបាតតារាងដោយគ្មានពិន្ទុ។
Serie A AS Roma VS AC Milan Match ...
Serie A Juventus VS Napoli Match ...
Premier League Arsenal VS Man UTD Match ...
ក្លឹបអេហ្ស៊ីប Al-Ahly បានបញ្ជាក់ថាខ្សែប្រយុទ្ធវ័យក្មេង Hamza Abdelkarim នឹងចូលរួមជាមួយ Barca Atletic ក្នុងកិច្ចព្រមព្រៀងខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាល រួមទាំងជម្រើសក្នុងការទិញផងដែរ។...
ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen បានស៊ុតបញ្ចូលទីគ្រាប់ទី 50 របស់គាត់សម្រាប់ក្លឹប Galatasaray ទួរគីក្នុងការប្រកួតទាំងអស់។...