|
|
|
កីឡាករ រូ ស៊ីធន់ ខ្សែការពារ និងជាប្រធានក្រុម យុវជនអាយុក្រោម 18ឆ្នាំ សាលាបាល់ទាត់ជាតិបាទី បានសម្រេចចិត្ដចូលរួមជាមួយ ISI Dangkor Senchey Football Club ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ ។
នៅឆ្នាំ 2021 ស៊ីធន់ បានចូលរួមធ្វើតេស្ដជាប់នៅ សាលាបាល់ទាត់ជាតិបាទី ឈុតយុវជនអាយុក្រោម 15ឆ្នាំ ។កំឡុងពេល ការបណ្ដុះបណ្ដាលផ្នែកបាល់ទាត់ និងការសិក្សាអប់រំរយៈពេល 5ឆ្នាំ បាទី ស៊ីធន់ ទទួលបានឪកាសលេងអោយ ក្រុមជម្រើសជាតិកម្ពុជា ឈុតយុវជន និង ទទួលបានការទុកចិត្ដពីគ្រូបង្វឹកពាក់ស្លាកប្រធានក្រុម សម្រាប់ដឹកនាំក្រុមលើទីលាន ។
ក្លិបសូមថ្លែងអំណរគុណដល់ សហព័ន្ធបាល់ទាត់កម្ពុជា ដែលបានផ្ដល់ឪកាសដល់ក្លិបក្នងការនាំយកយុវជនដែលមានសក្ដានុពលមកកចូលរួមក្រុម ។
ក្រុម Arsenal អាចទទួលបានជ័យជម្នះដ៏គួរឱ្យរំភើប 4-1 លើក្រុម Aston Villa ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅឆ្នាំ 2025។...
ក្លឹប Real Madrid បានកំណត់គោលដៅខ្សែបម្រើឆ្នើម Kees Smit របស់ក្លឹប AZ Alkmaar ជាគោលដៅកំពូលសម្រាប់រដូវក្តៅឆ្នាំ 2026។...
Luka Vušković បានក្លាយជាកីឡាករវ័យក្មេងដ៏លេចធ្លោម្នាក់នៃរដូវកាល Bundesliga។ ខ្សែការពារកណ្តាលវ័យ 18 ឆ្នាំរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ Hamburger SV ឲ្យនៅពីលើតំបន់កាត់ចោល ខណៈពេលដែលពួកគេតស៊ូដើម្បីរស់រានមានជីវិត។ Vuskovic បច្ចុប្បន្នកំពុងខ្ចីជើងនៅ HSV រហូតដល់ចុងបញ្ចប់នៃរដូវកាល ដោយ Tottenham Hotspur រក្សាសិទ្ធិរយៈពេលវែងរបស់គាត់។...
យោងតាម El Larguero កីឡាករ Brahim Díaz មានកិច្ចព្រមព្រៀងជាមួយ Real Madrid លើការបន្តកិច្ចសន្យារហូតដល់ឆ្នាំ 2030។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅខែមិថុនា ឆ្នាំ 2027។...
ពេលវេលារបស់ Edin Džeko នៅ Fiorentina រហូតមកដល់ពេលនេះ គឺជាពេលវេលាដ៏ខកចិត្តមួយ។ ខ្សែប្រយុទ្ធបូស្នៀរូបនេះបានមកដល់រដូវក្តៅមុន ដោយមានគោលបំណងវិលត្រឡប់ទៅកាន់កម្រិតប្រកួតប្រជែងខ្ពស់នៅក្នុង Serie A ប៉ុន្តែឥទ្ធិពលរបស់គាត់នៅ Florence មានតិចតួចបំផុត។...