|
|
|
គ្រូបង្គោលក្លឹបអារ៉ាប៊ីសាអ៊ូឌីតលោក Rudi Garcia ដឹកនាំ Al-Nassr បានកំប្លែងលេងនៅក្នុងសន្និសីទកាសែតនៃការចុះកុងត្រាជាមួយខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ថា លោកចង់ចុះកុងត្រាយកខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ភ្លាមៗ ក្រោយអាហ្សង់ទីនឈ្នះពាន World Cup នៅប្រទេសកាតា

ក្រោយមានការសួរសំណួរពាក់ព័ន្ធនឹងការចុះកុងត្រាយក Ronaldo បុរសជនជាតិបារាំងរូបនេះបានលើកឡើងថា៖ ដំបូងខ្ញុំព្យាយាមយក Messi ពីទីក្រុងដូហាតែម្ដង។ និយាយបានមួយឃ្លា លោកក៏ផ្ទុះសំណើចនៅក្នុងវេទិកាតែម្ដង។

លោក Rudi Garcia បានទម្លាយថា លោកជាអ្នកគាំទ្រមួយរូបរបស់ Messi។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Marca។ ទោះជាបែបនេះក្ដី លោកក៏ធ្លាប់និយាយប្រាប់សារព័ត៌មាន AS ថា លោកនឹងសប្បាយចិត្តក្នុងការបង្វឹកកីឡាករល្អៗដូចជា Ronaldo។

គ្រូបង្វឹកជនជាតិបារាំងរូបនេះទើបតែមកដល់ Al-Nassr កាលពីខែមិថុនា ឆ្នាំមុននេះទេ។ លោកធ្លាប់មានប្រវត្តិដឹកនាំក្លឹបអ៊ីតាលី Roma និងក្លឹបបារាំង Marseille និង Lyon។ លោកអះអាងថា លោកក៏ប៊ិះទៅដឹកនាំក្លឹប Manchester United ផងដែរ មុនពេលដែលបិសាចក្រហមរើសយកលោក Ralf Ragnick កាលពីឆ្នាំ២០២១៕
Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe

A.A.2.8.8.8 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
Coppa Italia Fiorentina VS Como 1907 Match ...
Bundesliga St. Pauli VS RB Leipzig Match ...
កិច្ចព្រមព្រៀងនេះឥឡូវនេះជាផ្លូវការហើយ Dro Fernandez គឺជាកីឡាកររបស់ Paris Saint-Germain។...
ខ្សែប្រយុទ្ធ Moise Kean របស់ក្លឹប Fiorentina អាចនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្លឹប Al-Hilal កំពុងកំណត់គោលដៅលើគាត់ នេះបើយោងតាមអ្នកជំនាញផ្នែកផ្ទេរកីឡាករ Matteo Moretto។...
Joan Laporta បាននិយាយជាសាធារណៈអំពី Dro Fernandez និងការផ្លាស់ប្តូរដ៏ជិតមកដល់របស់គាត់ទៅកាន់ Paris Saint-Germain ដោយទទួលស្គាល់ថាស្ថានភាពនេះបានធ្វើឱ្យ FC Barcelona ភ្ញាក់ផ្អើល។...