|
|
|
លោក Ralph Hasenhuttl អ្នកចាត់ការក្លឹប Southampton បាននិយាយមុនប្រកួតតទល់នឹង ក្លឹប Liverpool នៅយប់នេះថា ការប្រកួតប្រជែងដណ្ដើមយកឈ្នះពាន Premier League គឺពិបាកជាងការយកឈ្នះពាន UCL ទៅទៀត ។

លោក Hasenhuttl បានបញ្ជាក់ថា៖" ពាន Premier League នេះជាពានមួយមានការប្រកួតប្រជែងដណ្ដើមយកបំផុតដោយមិនងាយមានក្លឹបណាមួយឈ្នះច្រើនដងនោះទេ ព្រោះវាពិបាកនឹងយកឈ្នះពាននេះដោយមានការប្រកួតប្រជែងខ្លាំង "។

លោកបន្ថែមទៀតថា៖" ចំពោះខ្ញុំការប្រកួតយកឈ្នះពាន PL គឺពិបាកជាងប្រកួតយកពាន UCL ព្រោះតែវាពិបាកណាស់ដើម្បីលេងឲ្យទទួលបានលទ្ធផលល្អជាប់លាប់រហូតទាំង ៣៨ប្រកួត " ៕
ប្រភព ៖ BBC Sport
Champions League Barcelona VS Copenhagen Match ...
Champions League Benfica VS Real Madrid Match ...
Champions League Dortmund VS Inter Match ...
Champions League Napoli VS Chelsea Match ...
Champions League PSG VS Newcastle Match ...