|
|
|
កាលពីដើមសប្តាហ៍នេះ Darwin Nunez បានលុបការបង្ហោះដែលទាក់ទងនឹង Liverpool ទាំងអស់ចេញពីព័ត៌មាន Instagram របស់គាត់។ វាបានជំរុញឱ្យមានការរំពឹងទុកថាខ្សែប្រយុទ្ធរូបនេះមិនសប្បាយចិត្តនៅក្លឹប ហើយនឹងស្វែងរកការចាកចេញនៅរដូវក្តៅ។
កាសែត Daily Mail រាយការណ៍ថាហង្សក្រហមនឹងមិនបោះបង់ចំពោះកីឡាករអន្តរជាតិអ៊ុយរូហ្គាយនោះទេ។ ក្លឹបមិនទាន់ត្រៀមខ្លួនឲ្យគាត់ទៅនៅឡើយទេ។
នេះជាមូលហេតុដែល Liverpool មិនទាន់អោយគាត់ចាកចេញ ពិព្រោះក្លឹបពិបាកក្នុងការប្រមូលយកលុយតម្លៃខ្លួន 85 លានផោនដែលពួកគេបានចំណាយសម្រាប់គាត់កាលពី 2 ឆ្នាំមុនមកវិញ។
Darwin បានរងនូវការរិះគន់ជាច្រើនចំពោះការខកខានឱកាសដ៏ល្អក្នុងអំឡុងពេលគាត់លេងនៅ Anfield ។
Joan Laporta បាននិយាយជាសាធារណៈអំពី Dro Fernandez និងការផ្លាស់ប្តូរដ៏ជិតមកដល់របស់គាត់ទៅកាន់ Paris Saint-Germain ដោយទទួលស្គាល់ថាស្ថានភាពនេះបានធ្វើឱ្យ FC Barcelona ភ្ញាក់ផ្អើល។...
ក្លឹប Lazio បានវាយលុកម្តងទៀតនៅក្នុងទីផ្សារដោះដូរកីឡាករ បន្ទាប់ពីការមកដល់របស់ Ratkov និង Taylor។ លោក Maurizio Sarri ឥឡូវនេះកំពុងរៀបចំស្វាគមន៍ Daniel Maldini។...
ក្រុមកាំភ្លើងធំ Arsenal បានចាញ់ក្រុម Manchester United ក្នុងលទ្ធផល 2-3 ក្នុងផ្ទះខ្លួនឯងក្នុងជុំទី 23 នៃក្របខ័ណ្ឌ Premier League។ ក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ដោយសារការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Martinez និងការស៊ុតបញ្ចូលទីរបស់ Merino ខណៈដែលក្រុមភ្ញៀវរកបានគ្រាប់បាល់តាមរយៈ Mbeumo ជាមួយ Dorgu និង Cunha។...
យោងតាមលោក Fabrizio Romano ក្លឹប Flamengo បានដាក់សំណើផ្លូវការថ្មីមួយសម្រាប់ខ្សែបម្រើ Lucas Paquetá របស់ក្លឹប West Ham។...