|
|
|
ខ្សែបម្រើការពារសញ្ជាតិអេស្ប៉ាញ Rodri បានធ្វើការបន្តកុងត្រាថ្មីជាមួយក្លឹប Manchester City នៅក្នុងថ្ងៃនេះជាផ្លូវការរយៈពេល៥ឆ្នាំបន្តទៀតរហូតដល់ឆ្នាំ២០២៧។

Rodri បានលើកឡើងពីមូលហេតុដែលបន្តកុងត្រាថ្មីយូរបែបនេះជាមួយក្លឹបខាងលើថា Man City នេះផ្ដល់ឱកាសឲ្យគេអាចឈ្នះពានបានច្រើន អញ្ចឹងគេពេញចិត្តនឹងធ្វើបែបនេះ។ គួរបញ្ជាក់ថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានផ្លាស់ពី Atletico Madrid មកកាន់ Man City តាំងពីឆ្នាំ២០១៩។មកទល់នឹងពេលនេះ Rodri លេងឲ្យ Man City បាន ៣រដូវកាលហើយ ដោយចូលរួមប្រកួតសរុប ១៥១ប្រកួត និងស៊ុតចូល ១៣គ្រាប់៕
ប្រភព៖ BBC Sport
Joan Laporta បាននិយាយជាសាធារណៈអំពី Dro Fernandez និងការផ្លាស់ប្តូរដ៏ជិតមកដល់របស់គាត់ទៅកាន់ Paris Saint-Germain ដោយទទួលស្គាល់ថាស្ថានភាពនេះបានធ្វើឱ្យ FC Barcelona ភ្ញាក់ផ្អើល។...
ក្លឹប Lazio បានវាយលុកម្តងទៀតនៅក្នុងទីផ្សារដោះដូរកីឡាករ បន្ទាប់ពីការមកដល់របស់ Ratkov និង Taylor។ លោក Maurizio Sarri ឥឡូវនេះកំពុងរៀបចំស្វាគមន៍ Daniel Maldini។...
ក្រុមកាំភ្លើងធំ Arsenal បានចាញ់ក្រុម Manchester United ក្នុងលទ្ធផល 2-3 ក្នុងផ្ទះខ្លួនឯងក្នុងជុំទី 23 នៃក្របខ័ណ្ឌ Premier League។ ក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ដោយសារការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Martinez និងការស៊ុតបញ្ចូលទីរបស់ Merino ខណៈដែលក្រុមភ្ញៀវរកបានគ្រាប់បាល់តាមរយៈ Mbeumo ជាមួយ Dorgu និង Cunha។...
យោងតាមលោក Fabrizio Romano ក្លឹប Flamengo បានដាក់សំណើផ្លូវការថ្មីមួយសម្រាប់ខ្សែបម្រើ Lucas Paquetá របស់ក្លឹប West Ham។...