|
|
|
ថ្លែងក្នុងកិច្ចសម្ភាសមួយលោក អេ ភូថង បាននិយាយចំៗ និងគ្មានសង្ស័យអីបន្តិចសោះឡើយគឺថាស្រុកខ្មែរលើទម្ងន់ 57គីឡូក្រាមនេះ បឺត សង្ឃឹម ស៊ីដាច់គេហើយគ្មាននរណាវាយឈ្នះរូបគេឡើយ។
បឺត សង្ឃឹម ជាកីឡាករល្អភ្នែក និងល្អចង្កេះ ចង្វាក់នេះពិបាកសម្រាប់ដៃគូយកឈ្នះលើរូបគេណាស់។ ក្នុងករណីចាញ់អាចមកពី បឺត សង្ឃឹម មិនវាយនៅទឹកទី 1-2 បណ្ដោយឲ្យដៃគូវាយមុនហើយខូចប៉ុណ្ណោះ។
បញ្ជាក់ដែរថា បឺត សង្ឃឹម ជាកូនសិស្សលោក សេន ប៊ុនថេន នៃក្លឹបប្រដាល់ប៉ែនកាក់គុនខ្មែរ។ បច្ចុប្បន្ននេះរូបគេកំពុងមានកេរ្តិ៍ឈ្មោះល្បីជាខ្លាំងលើប្រភេទទម្ងន់ 57គីឡូក្រាមនេះរាល់ការប្រកួតកម្រចប់ទឹកណាស់ពិសេសថ្មីៗនេះទើបឈ្នះរង្វាន់ឡាន1គ្រឿងទៀតផងបន្ទាប់ពីផ្ដួលដៃគូឲ្យសន្លប់ទាំងពីរប្រកួត។
Joan Laporta បាននិយាយជាសាធារណៈអំពី Dro Fernandez និងការផ្លាស់ប្តូរដ៏ជិតមកដល់របស់គាត់ទៅកាន់ Paris Saint-Germain ដោយទទួលស្គាល់ថាស្ថានភាពនេះបានធ្វើឱ្យ FC Barcelona ភ្ញាក់ផ្អើល។...
ក្លឹប Lazio បានវាយលុកម្តងទៀតនៅក្នុងទីផ្សារដោះដូរកីឡាករ បន្ទាប់ពីការមកដល់របស់ Ratkov និង Taylor។ លោក Maurizio Sarri ឥឡូវនេះកំពុងរៀបចំស្វាគមន៍ Daniel Maldini។...
ក្រុមកាំភ្លើងធំ Arsenal បានចាញ់ក្រុម Manchester United ក្នុងលទ្ធផល 2-3 ក្នុងផ្ទះខ្លួនឯងក្នុងជុំទី 23 នៃក្របខ័ណ្ឌ Premier League។ ក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ដោយសារការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Martinez និងការស៊ុតបញ្ចូលទីរបស់ Merino ខណៈដែលក្រុមភ្ញៀវរកបានគ្រាប់បាល់តាមរយៈ Mbeumo ជាមួយ Dorgu និង Cunha។...
យោងតាមលោក Fabrizio Romano ក្លឹប Flamengo បានដាក់សំណើផ្លូវការថ្មីមួយសម្រាប់ខ្សែបម្រើ Lucas Paquetá របស់ក្លឹប West Ham។...