|
|
|
ការប្រកួតដ៏សំខាន់មួយរវាងក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ប៉ះជាមួយថៃ កាលពីយប់ថ្ងៃទី ១៤ ឧសភា ២០២២ ក្នុងព្រឹត្តិការណ៍ Sea Games លើកទី៣១ នៅប្រទេសវៀតណាម លទ្ធផលក្រុមជម្រើសជាតិថៃ បានយកឈ្នះកម្ពុជា រហូតដល់ ៥-០ ។

យ៉ាងណាមិញទោះបីលទ្ធផលមិនល្អប្រសើរសម្រាប់កម្ពុជាក៏ដោយ ងាកទៅមើលសំណេររបស់លោក ហុងដា ដែលជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាវិញ បានសរសេរលើកទឹកចិត្តដល់កីឡាករគ្រប់រូប។

លោក Keisuke Honda បានសរសេររៀបរាប់ថា៖ «សួស្ដីអ្នកទាំងអស់គ្នា! អរគុណសម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នាកាលពីយប់មិញ។
ជាថ្មីម្ដងទៀត កីឡាករទាំងអស់បានខិតខំអស់ពីសមត្ថភាពហើយ ខ្ញុំពិតជាមានមោទកភាពណាស់។ ខ្ញុំបាននិយាយទៅកាន់កីឡាករទាំងអស់ក្រោយចប់ការប្រកួតថា យើងគួរតែរីករាយ ព្រោះយើងអាចដឹងរឿងជាច្រើន ជាអ្វីដែលពួកយើងគួរតែពង្រឹងបន្ថែម។ ពួកយើងនឹងមានការប្រកួតដ៏សំខាន់មួយទៀតនៅថ្ងៃស្អែកនេះ» ៕
Champions League Barcelona VS Copenhagen Match ...
Champions League Benfica VS Real Madrid Match ...
Champions League Dortmund VS Inter Match ...
Champions League Napoli VS Chelsea Match ...
Champions League PSG VS Newcastle Match ...