|
|
|
លោក Frank Leboeuf អតីតខ្សែការពារកណ្តាលសញ្ជាតិបារាំង បានចុចឈ្មោះ 3ក្រុមដែលអាចមានលទ្ធភាពលើកពាន UEFA Champions League រដូវកាលនេះ ។

បើយោងតាមបទសម្ភាសន៍កាលពីពេលថ្មីៗនេះ លោក Leboeuf និយាយថា ៖ "Liverpool, Man City និង Bayern Munich សុទ្ធតែមានលទ្ធភាពក្នុងការឈ្នះពាន Champions League រដូវកាលនេះ " ។

លោកបន្ថែមទៀតថា ៖ " Man City ពួកគេមានឆន្ទៈខ្ពស់ណាស់ ក្នុងការចង់ឈ្នះ Champions League ពីព្រោះពួកគេមិនដែលឈ្នះវាពីមុនមកទេ ។ រីឯ Liverpool យើងមើលប្រវត្តិសាស្រ្តកន្លងមករបស់ពួកគេ គឺល្អជាង បើធៀបនឹង Chelsea ដូច្នេះយើងមិនអាចមើលរំលង Liverpool បានឡើយ ។ សម្រាប់ Bayern Munich ពោរពេញទៅដោយកីឡាករដែលមានសក្តានុពល ពួកគេមានសង្ឃឹមច្រើនដូចគ្នា " ។


គួរបញ្ជាក់ថា Liverpool និង Bayern Munich សរុបលើកបាន ៦ លើករួចទៅហើយលើកលែងតែ Manchester City តែប៉ុណ្ណោះ ៕
ប្រភព: Metro
Harry Maguire ទំនងជានឹងចុះកិច្ចសន្យាថ្មីជាមួយ Manchester United ដោយបន្តពេលវេលារបស់គាត់នៅ Old Trafford លើសពីកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ដែលមានប្រាក់ឈ្នួល 180.000 ដុល្លារក្នុងមួយសប្តាហ៍ ដែលនឹងផុតកំណត់នៅខែមិថុនា។...
អ្នកជំនាញផ្ទេរកីឡាករអ៊ីតាលី Fabrizio Romano បានរាយការណ៍ថា Real Madrid ទំនងជាមិនចុះកុងត្រាជាមួយខ្សែបម្រើ Vitinha របស់ PSG ទេ។...
João Pedro បានបើកការស៊ុតបញ្ចូលទីក្នុងការប្រកួតរវាង Chelsea និង Leeds។...
Eberechi Eze កំពុងរីកចម្រើនក្រោយការរំពឹងទុកយ៉ាងខ្លាំងនៅ Arsenal ប្រាំមួយខែបន្ទាប់ពីការវិលត្រឡប់ដ៏សប្បាយចិត្តរបស់គាត់ពី Crystal Palace។...
ក្លឹប Hamburg មានជម្រើសក្នុងការចុះហត្ថលេខាលើខ្សែបម្រើព័រទុយហ្គាល់ Fabio Vieira ជាអចិន្ត្រៃយ៍ក្នុងតម្លៃ 20 លានដុល្លារ នៅពេលដែលកិច្ចសន្យាខ្ចីជើងរបស់គាត់ពីក្លឹប Arsenal បញ្ចប់នៅរដូវក្តៅនេះ។...