|
|
|
ខ្សែប្រយុទ្ធចាស់វស្សារ Cristiano Ronaldo បានបង្ហោះសារទៅកាន់អ្នកគាំទ្រព័រទុយកាល់តាមរយះបណ្តាញសង្គម Instagram មុនការប្រកួតជម្រុះវើលខាប់ជាមួយតួកគីយប់នេះ ។

Ronaldo បាននិយាយថា ៖ "វាគ្មានអ្វីជាអាថ៍កំបាំងនោះទេ សម្រាប់ការលេងតំណាងឱ្យប្រទេសរបស់ខ្ញុំគឺជាពេលវេលាដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ ។ ការដែលបានបង្ហាញភាពអស្ចារ្យរបស់ប្រទេសព័រទុយហ្គាល់ឱ្យបានខ្ពស់ នាំយកក្ដីរីករាយ និងមោទនៈភាពដល់ប្រជាជនព័រទុយហ្គាល់ទាំងអស់ ដើម្បីបង្ហាញដល់យុវជនក្មេងៗរបស់យើងថា គ្មានអ្វីដែលមិនអាចទៅរួចទេ! ។ សូមជឿជាក់លើពួកយើងជឿជាក់លើក្រុមជម្រើសជាតិយើង។ ពួកយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតបស្នងឱ្យសមនឹងតម្លៃនៃការគាំទ្ររបស់អ្នកទាំងអស់គ្នា .. Come on Portugal!!! 💪🏽❤️🇵🇹" ។

គួរបញ្ជាក់ថាព័រទុយកាល់និងត្រូវប៉ះជាមួយតួកគីក្នុងវគ្គជម្រុះវើលខាប់នាយប់នេះម៉ោង 2:45 រំលងអាធ្រាត្រ ៕
Primeira Liga FC Porto VS Sporting CP Match ...
La Liga Villarreal VS Espanyol Match ...
Serie A Atalanta VS Cremonese Match ...
កីឡាករវ័យក្មេង Lamine Yamal របស់ក្រុម Barcelona បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាកីឡាករវ័យក្មេងបំផុតដែលរកបាន 40 គ្រាប់នៅទូទាំងការប្រកួតទាំងអស់សម្រាប់ក្លឹប។...