|
|
|
លោក Ronald Koeman អតីតគ្រូបង្គោលក្លឹប Barcelona បានធ្វើការរិះគន់ចំៗទៅកាន់អតីតក្លឹបថាប្រើទម្រង់លេងចាស់កំរិល។ លោក Koeman បាននិយាយថា៖" ប្រសិនបើជាយើងលេងប្រើខ្សែការពារ ៥នាក់ និង ខ្សែការពារកណ្ដាល ៣នាក់ យើងមិនអាចនិយាយទម្រង់លេងហ្នឹងថាជា ទម្រង់លេងបែបការពារនោះទេ។ ព្រោះការប្រើទម្រង់លេងបែបហ្នឹងអស់រយៈពេល ៣-៤ខែ យើងឃើញថាយើងលេងបានល្អណាស់នៅក្នុងការប្រកួតប៉ុន្មានឆ្នាំចុងក្រោយនេះ"។

លោកបានបន្ថែមទៀតថា៖" Barca កំពុងរស់នៅអតីតចាស់កំរិល ប្រើតែទម្រង់ ៤-៣-៣ និង Tiki-Taka ។ ទម្រង់បាល់ទាត់គឺបានប្រែប្រួលផ្លាស់ប្ដូររហូតមក។ ឥឡូវនេះវាប្រែប្រួលខ្លាំង ទាមទារឲ្យប្រើតិកនិកលឿនជាងមុន ឲ្យកីឡាករប្រើកម្លាំងជាងមុន។ យើងមិនរស់នៅប្រើតែទម្រង់ចាស់កំរិលហ្នឹងបានទេ "៕
ប្រភព ៖ Marca
EFL Cup Chelsea VS Arsenal Match ...
Serie A Inter Milan VS Lecce Match ...
ក្លឹប Real Madrid បានបន្ថែមកីឡាករថ្មីម្នាក់ទៀតទៅក្នុងក្លឹបភ្លាមៗបន្ទាប់ពីយល់ព្រមលើការផ្ទេរកីឡាករ Endrick ទៅកាន់ក្លឹប Olympique Lyon ក្នុងលក្ខខណ្ឌខ្ចីជើង។...
ទាំងពីរនាក់ជិតដល់ចុងបញ្ចប់នៃកិច្ចសន្យារបស់ពួកគេនៅឆ្នាំ 2027 Senny Mayulu និង Fabian Ruiz គឺជាអាទិភាពចម្បងរបស់ Paris Saint-Germain ក្នុងចំណោមការបន្តកិច្ចសន្យាដែលក្លឹបប៉ារីសមានគម្រោងទទួលបាននៅរដូវរងានេះ។...