|
|
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Rodrygo ធ្លាប់បានច្រានចោលសំណើររបស់ក្លឹប Barcelona ហើយស្រវាយក Real Madrid ។ Rodrygo បានពន្យល់ថា៖ “ខ្ញុំបានត្រលប់មកផ្ទះ បន្ទាប់ពីចប់ការប្រកួត។ ខ្ញុំមានអាវមួយពីក្លិប Real Madrid នៅផ្ទះរបស់ខ្ញុំ ហើយឪពុករបស់ខ្ញុំបានចូលទៅក្នុងបន្ទប់ដោយយកអាវនោះមកជាមួយ ហើយអាវមួយទៀតជាអាវ Barcelona ហើយគាត់បានប្រាប់ឱ្យខ្ញុំរើស ហើយខ្ញុំបានរើសយកអាវ Real Madrid”។
គួរបញ្ជាក់ថាឪពុករបស់គេបានព្រមព្រៀងជាមួយ Barcelona មុនទៅហើយ ដោយត្រូវការហត្ថលេខារបស់គេប៉ុណ្ណោះ ដើម្បីសម្រេចការផ្ទេរនេះ។ ប៉ុន្ដែកីឡាករប្រេស៊ីល នៅតែប្រកាន់ជំហរយ៉ាងច្បាស់ចំពោះក្លិបដែលគេពេញចិត្ត គឺ Real Madrid នេះឯង៕
ប្រភព ៖ Football-Espana
រដូវកាល Premier League 2023/24 ឈានចូលដល់សប្តាហ៍ទី 34 ហើយនៅចុងសប្តាហ៍នេះ ខណៈដែលនៅយប់ថ្ងៃអាទិត្យ មានការប្រកួតពិសេសរវាង Arsenal vs Wolves ...
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសបំផុតមួយនៅថ្ងៃនោះ អតីតវីរបុរសអាល្លឺម៉ង់ Mario Gomez បានប្រៀបធៀបកេរ្តិ៍ដំណែលបាល់ទាត់របស់ Manuel Neuer ទៅនឹងកីឡាករ Leo Messi ។...
Arsenal ត្រៀមខ្លួនធ្វើដំណើរទៅជួបក្រុម Wolves ក្នុងការប្រកួត Premier League 2023/24 នៅថ្ងៃសៅរ៍ 20 មេសា។...
Mikel Arteta បានបញ្ជាក់ថា Jurrien Timber នឹងលេងឱ្យក្រុម Arsenal អាយុក្រោម 21 ឆ្នាំ ខណៈដែលគាត់បន្តផ្លូវរបស់គាត់ដើម្បីជាសះស្បើយ។...
Zinedine Zidane បានឈប់សម្រាកពីការងារតាំងពីចាកចេញពី Real Madrid ជាអ្នកចាត់ការជាលើកទីពីរក្នុងឆ្នាំ 2021។...