|
|
ខ្សែប្រយុទ្ធ Richarlison ត្រូវបាន FA ពិន័យមិនឲ្យចូលរួមប្រកួតដំបូងឲ្យ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ទល់នឹងក្លឹប Southampton នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នោះទេ ដោយសារតែរូបគេបានគប់ផ្សែង កាលពីគេនៅជាកីឡាករ Everton នៅរដូវកាលមុន។ ខាង FA ក៏បានពិន័យកីឡាករខាងលើជាទឹកប្រាក់ជិត៣ម៉ឺនដុល្លារ ដើម្បីកុំឲ្យប្រព្រឹត្តសកម្មភាពគ្រោះថ្នាក់នៅលើទីលាននេះតទៅទៀត។
គួរបញ្ជាក់ថា Richarlison ទើបផ្លាស់មក Spurs នៅក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ ដោយចុះកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានរួមរស់ជាមួយ Everton អស់រយៈពេល៤រដូវកាលមុនផ្លាស់មក Spurs ដោយចូលរួមលេងបាន ១៥២ប្រកួត និងស៊ុតចូល៥៣គ្រាប់៕
ប្រភព ៖ Sky Sport
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសបំផុតមួយនៅថ្ងៃនោះ អតីតវីរបុរសអាល្លឺម៉ង់ Mario Gomez បានប្រៀបធៀបកេរ្តិ៍ដំណែលបាល់ទាត់របស់ Manuel Neuer ទៅនឹងកីឡាករ Leo Messi ។...
Arsenal ត្រៀមខ្លួនធ្វើដំណើរទៅជួបក្រុម Wolves ក្នុងការប្រកួត Premier League 2023/24 នៅថ្ងៃសៅរ៍ 20 មេសា។...
Mikel Arteta បានបញ្ជាក់ថា Jurrien Timber នឹងលេងឱ្យក្រុម Arsenal អាយុក្រោម 21 ឆ្នាំ ខណៈដែលគាត់បន្តផ្លូវរបស់គាត់ដើម្បីជាសះស្បើយ។...
Zinedine Zidane បានឈប់សម្រាកពីការងារតាំងពីចាកចេញពី Real Madrid ជាអ្នកចាត់ការជាលើកទីពីរក្នុងឆ្នាំ 2021។...
Real Madrid បានរក្សាកៅអីរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីបានយកឈ្នះលើក្រុម Manchester City ដោយការស៊ុតបាល់ប៉េណាល់ទីកាលពីថ្ងៃពុធ។...