|
|
ខ្សែបម្រើ Bruno Fernandes បានផ្លាស់ប្ដូរលេខអាវរបស់ខ្លួនដើម្បីត្រៀមរដូវកាលថ្មីជាមួយ Manchester United។ ខ្សែបម្រើប្រយុទ្ធវ័យ២៧ឆ្នាំសញ្ជាតិព័រទុយហ្គាល់បានពាក់អាវលេខ១៨ ចាប់តាំងពីមកដល់កីឡដ្ឋាន Old Trafford កាលពីខែ មករា ឆ្នាំ ២០២០។ ប៉ុន្តែពេលនេះគេបានប្ដូរមកពាក់លេខ៨វិញហើយ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Juan Mata ចាកចេញពីក្លឹបកាលពីបញ្ចប់រដូវកាល។
គួរបញ្ជាក់ថាវាគឺជាលេខពិសេសក្នុងចិត្តរបស់ Bruno ដោយសារតែគេកើតនៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៩៩៤។ គេធ្លាប់ពាក់លេខ៨តាំងតែនៅលេងជាមួយក្លឹបមុនៗដូចជា Udinese, Sporting Lisbon ហើយក្នុងជម្រើសជាតិព័រទុយហ្គាល់ក៏ប្រើប្រាស់លេខនេះដូចគ្នា៕
ប្រភព ៖ Sky Sport
ក្លឹប Barcelona ចាប់ផ្តើមបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ Chelsea កីឡាករ Carney Chukwuemeka នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស talkSPORT ។...
ក្រុម Inter Milan បានឈ្នះពាន Serie A កាលពីថ្ងៃចន្ទ ដោយយកឈ្នះ AC Milan ក្នុងលទ្ធផល 2-1 ដែលធ្វើឲ្យក្រុមផ្សេងទៀតមិនអាចតាមទាន់បាន។ គ្រាប់បាល់ស៊ុតបញ្ចូលទីពី Francesco Acerbi និង Marcus Thuram បានជួយ Inter បង្កើតការនាំមុខ 17 ពិន្ទុលើក្រុម Milan ដោយធានាបាននូវជើងឯកលីកទី 20 របស់ពួកគេជាមួយនឹងការប្រកួតចំនួន 5 ដែលនៅសល់។...
យោងតាមរបាយការណ៍មួយបានឱ្យដឹងថានឹងមិនមានការចុះហត្ថលេខាសម្រាប់ក្រុម Barcelona នៅរដូវក្តៅនេះទេ។ Xavi ត្រូវបានគេរំពឹងថានឹងជួបជាមួយក្លឹបនៅប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីឱ្យមានការប្រជុំច្បាស់លាស់អំពីអនាគតរបស់គាត់។...
Frenkie De Jong ឥឡូវនេះគឺជាគោលដៅកំពូលសម្រាប់ Bayern Munich នេះបើយោងតាម Florian Plettenberg របស់ Sky Sport ។...
យោងតាមសារព័ត៌មានអាល្លឺម៉ង់ Kicker ដែលអាចទុកចិត្តបាន Manchester United បានផ្តួចផ្តើមទំនាក់ទំនងជាមួយ Thomas Tuchel ។...