|
|
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar នឹងត្រូវឡើងតុលាការនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២២ខាងមុខ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញដើម្បីតតាំងក្ដីទាក់ទងនឹងរឿងគេចពន្ធនៅពេលផ្លាស់ពីក្លឹប Santos ទៅកាន់ក្លឹប Barcelona កាលពីឆ្នាំ២០១៣ ។
គួរបញ្ជាក់ថារឿងរ៉ាវនេះបានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយអាជ្ញាធរពន្ធដារប្រទេសអេស្ប៉ាញ បានធ្វើតាមបណ្ដឹងរបស់ក្រុមហ៊ុន DIS ដែលជាក្រុមហ៊ុនរក្សាសិទ្ធ៤០% លើ Neymar កាលគេលេងនៅក្លឹប Santos ដោយក្រុមហ៊ុននេះបានចោទប្រកាន់ Neymar ក្រុមគ្រួសាររបស់គេ និងលោក Sandro Rosell ព្រមទាំងអតីតប្រធានក្លឹប Barcelona លោក Josep Maria Bartomeu ដោយចោទថាពួកគេបានរួមគ្នាបន្លំថ្លៃដោះដូរកីឡាករនេះ មិនចង់បង់ថ្លៃពេញឲ្យក្រុមហ៊ុនរបស់គេ ដែលធ្វើឲ្យទីផ្សារកីឡាករមានភាពមិនប្រក្រតី។
សម្រាប់ទំហំទឹកប្រាក់ដែលគេចពន្ធនោះប្រមាណជា ៨.៤លានដុល្លារ ដែលអាចឲ្យអាជ្ញាធរពន្ធដារអាចនឹងដាក់ទោសក្នុងពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ ១០លានដុល្លារ។ ទោះជាយ៉ាងណាចំពោះក្រុមហ៊ុន DIS វិញបានសុំឲ្យដាក់ទោស Neymar រហូតដល់៥ឆ្នាំ និងសងជំងឺចិត្តក្រុមហ៊ុនគេរហូតទៅដល់ប្រមាណ ១៥០លានដុល្លារ៕
ប្រភព៖ Marca
យោងតាមសារព័ត៌មាន The Athletic កីឡាករ Levi Colwill កំពុងតែបាត់បង់ការប្រកួតប្រជែងដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Manchester City ។...
យោងតាមសារព័ត៌មាន Evening Standard ដែលជាប្រភពលំដាប់ទី 2 បានឱ្យដឹងថា Benjamin Sesko កំពុងត្រូវបានត្រួតពិនិត្យដោយក្លឹបនៅ Premier League មុនពេលទីផ្សាររដូវក្តៅ។...
យោងតាម Fabrizio Romano តាមរយៈ Give Me Sport Erik ten Hag នឹងដឹងពីអនាគតរបស់គាត់នៅសប្តាហ៍ចុងក្រោយនៃរដូវកាលនេះ។...
ប្រធានក្លឹប Barcelona លោក Joan Laporta មានទំនុកចិត្តថាក្រុមរបស់គាត់នឹងរុះរើពីការបរាជ័យក្រោមស្នាដៃក្រុម PSG និងបន្តឈ្នះ El Clasico ។...
Thierry Henry មិនសូវពេញចិត្តនឹងការលេងរបស់ Martin Odegaard ក្នុងការចាញ់ 1-0 សរុប 3-2 ចាញ់ Bayern Munich ក្នុងការប្រកួត Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រ។...