|
|
ដូចដែលគ្រប់គ្នាបានដឹងមកហើយថាការប្ដូរចេញរបស់កីឡាករកំពូល Ronaldo នៅនាទី 70ធ្វើអោយអារម្មណ៍កីឡាករកំពូលរូបនេះមិនល្អនោះទេ
គ្រូបង្វឹកបណ្ដោះអាសន្នរបស់ Manchester United លោក Ralf Rangnick និយាយថា គាត់ធ្វើការសម្រេចចិត្តបែបនេះ "ក្នុងគោលបំណងល្អបំផុតរបស់ក្រុម" បន្ទាប់ពី Cristiano Ronaldo មានប្រតិកម្មមិនល្អក្នុងការផ្លាស់ប្តូរ
គ្រូបង្វឹកបណ្ដោះអាសន្នសញ្ចាតិអាល្លឺម៉ង់បានលើកឡើងប្រាប់សារព័ត៍មាន BBC Sport ថា ៖ "គាត់ (Ronaldo) មិនសប្បាយចិត្តទេ ប៉ុន្តែគាត់ទើបតែជាពីរបួស។ ខ្ញុំសប្បាយចិត្តដែលមានគាត់ (Ronaldo) សម្រាប់ការប្រកួតថ្ងៃនេះ ជាពិសេសបន្ទាប់ពី Edinson Cavani មិនអាចមកហ្វឹកហាត់បាន"។
លោក Rangnick បានបន្តថាទៀតថា ៖ ការសម្រេចចិត្តរបស់ខ្ញុំក្នុងការប្ដូរ Ronaldo គឺជាផ្នែកនៃបទពិសោធន៍នៃការតាមស្មើរបន្ទាប់ពីនាំមុខពីរគ្រាប់នៅចុងម៉ោងពេលប៉ះ Aston Villa កាលពីថ្ងៃសៅរ៍ ដោយប្រធានក្រុមព័រទុយហ្គាល់បានខកខានដោយសាររបួស។ ខ្ញុំបានប្រាប់គាត់ [Ronaldo] ថាយើងកំពុងនាំមុខគូប្រជែង 2-0 ហើយយើងត្រូវរៀនមេរៀនពីការតាមស្មើររបស់ក្រុម Aston villa បន្ទាប់ពីការប្រកួតនោះ ខ្ញុំខឹងនឹងខ្លួនឯងជាខ្លាំងដែលមិនបានប្តូរទៅលេងទម្រង់ការពារ ។ “ហើស្ថានភាពថ្ងៃនេះគឺដូចគ្នា ហើយខ្ញុំមិនចង់បង្ករកំហុសដដែលនេះទៀតទេ។ ខ្ញុំបាននិយាយថា៖ ស្តាប់ Cristiano អ្នកមានអាយុ 36 ឆ្នាំហើយមានរូបរាងដ៏អស្ចារ្យ និងរឹងមាំ ប៉ុន្តែនៅពេលអ្នកក្លាយជាគ្រូបង្វឹក អ្នកនឹងយល់។ ការងាររបស់ខ្ញុំគឺគិតប្រយោជន៍ក្រុមជាធំ ហើយខ្ញុំសង្ឃឹមថាគាត់នឹងយល់ឃើញវាដូចគ្នា"៕
សរុបមកតើអ្នកទាំងអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាបន្ទាប់ពីការសម្រេចចិត្តរបស់លោកគ្រូ Rangnick ក្នុងការដក Ronaldo ចេញជំនួសដោយខ្សែការពារ Harry Maguire ខណៈពេលដែលការប្រកួតបានបញ្ចប់ទៅយ៉ាងល្អជាមួយលទ្ធផលយកឈ្នះរបស់ក្រុមបិសាចក្រហមទៅ ទៅលើក្រុម Brentford ក្នុងលទ្ធផល 3-1 ដោយគ្រាប់ទី 1រកបានដោយកីឡាករ Anthony Elanga នៅនាទី55 ដោយបញ្ចូនបាល់ដោយ Fred និងគ្រាប់ទី2 រកបានដោយ Mason Greenwood នៅនាទី62 ក្រោមការបញ្ចូនបាល់ពី Bruno ដោយគ្រាប់ទី3 ជាការបញ្ចប់ទីរបស់ Marcus Rashford នៅនាទី77 ដោយការបញ្ចូនបាល់របស់ Bruno ដូចគ្នាហើយគ្រាប់តាមពីក្រោយរបស់ Brenford 1គ្រាប់ធ្វើបានដោយ Ivan Toney នៅនាទី 85៕
ប្រភព ៖ BBC SPORT
កែសម្រួលដោយ ៖ Admin ហ៊ួរ
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសបំផុតមួយនៅថ្ងៃនោះ អតីតវីរបុរសអាល្លឺម៉ង់ Mario Gomez បានប្រៀបធៀបកេរ្តិ៍ដំណែលបាល់ទាត់របស់ Manuel Neuer ទៅនឹងកីឡាករ Leo Messi ។...
Arsenal ត្រៀមខ្លួនធ្វើដំណើរទៅជួបក្រុម Wolves ក្នុងការប្រកួត Premier League 2023/24 នៅថ្ងៃសៅរ៍ 20 មេសា។...
Mikel Arteta បានបញ្ជាក់ថា Jurrien Timber នឹងលេងឱ្យក្រុម Arsenal អាយុក្រោម 21 ឆ្នាំ ខណៈដែលគាត់បន្តផ្លូវរបស់គាត់ដើម្បីជាសះស្បើយ។...
Zinedine Zidane បានឈប់សម្រាកពីការងារតាំងពីចាកចេញពី Real Madrid ជាអ្នកចាត់ការជាលើកទីពីរក្នុងឆ្នាំ 2021។...
Real Madrid បានរក្សាកៅអីរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីបានយកឈ្នះលើក្រុម Manchester City ដោយការស៊ុតបាល់ប៉េណាល់ទីកាលពីថ្ងៃពុធ។...