|
|
Liverpool ចាប់អារម្មណ៏ក្នុងការនាំយកខ្សែប្រយុទ្ធមុតស្រួចសញ្ជាតិអាហ្សង់ទីន Paulo Dybala របស់សេះបង្កង់ Juventus នារដូវក្តៅខាងមុខនេះ ។ Paulo Dybala ខ្សែប្រយុទ្ធដ៏មានទេព្យកោសល្យសញ្ជាតិអាហ្សង់ទីន ហាក់ដូចជាបង្ហាញជំហរចង់ចាកចេញពីទឹកដីទួរីនប្រទេសអ៊ីតាលី ក្រោយបដិសេធមិនបន្តកុងត្រាជាមួយ Juventus ខណៈកុងត្រារបស់គេនិងអស់សុពលភាពនារដូវក្តៅខាងមុខ ។
Liverpool បានព្យាយាមទាក់ទងទៅក្លឹប Juventus ក្នុងការធ្វើកិច្ចកុងត្រានាំយកខ្សែប្រយុទ្ធអាហ្សង់ទីនមកកាន់ទឹកដី Anfield ខណៈពេលនេះខ្សែប្រយុទ្ធជួរមុខរបស់ Liverpool ពីររូប គឺ Mo Salah និង Sadio Mane កំពុងជាប់បេសកកម្មក្នុងពានរង្វាន់ Africa Cup Of Nations ។
គួរបញ្ជាក់ថាមានក្លឹបធំៗ ជាច្រើនក៏បានចាប់អារម្មណ៏ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះដែរដូចជា Manchester United, Barcelona
និង Tottenham ៕
FIFA CLUB WORLD CUP PSG VS REAL MADRID Match ...
លោក David Ornstein បានរាយការណ៍ថា Inter Miami មានទំនុកចិត្តយ៉ាងខ្លាំងក្នុងការរក្សា Lionel Messi នៅក្លឹបរហូតដល់ឆ្នាំ 2026 ចំពេលមានរបាយការណ៍ចាប់អារម្មណ៍ពី Al-Ahli ។...
Inter Miami កំពុងតែជំរុញឱ្យចុះហត្ថលេខាលើ Rodrigo De Paul ពី Atletico Madrid នេះបើយោងតាម Fabrizio Romano ។...
Joao Pedro រីករាយនឹងការបង្ហាញខ្លួនក្នុងក្តីស្រមៃសម្រាប់ Chelsea ក្នុងការចាប់ផ្តើម XI ដោយស៊ុតបញ្ចូលទីទាំងពីរគ្រាប់ក្នុងជ័យជម្នះ 2-0 លើអតីតក្លឹបរបស់គាត់ Fluminense ដើម្បីបញ្ជូនក្រុមតោខៀវទៅកាន់វគ្គផ្តាច់ព្រ័ត្រ Club World Cup ។...
យោងតាមសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថា Girona កំពុងរក្សាក្តីសង្ឃឹមក្នុងការចុះហត្ថលេខាលើកីឡាករយ៉ាងហោចណាស់ពីរនាក់ពីក្លឹប Barcelona នៅរដូវកាលក្រោយ។...