|
|
|
ខ្សែប្រយុទ្ធ Harry Kane បានចេញមកការពារមិត្តរួមក្រុមទាំង៣គឺ Rashford, Sancho និង Saka បន្ទាប់ពីពួកគេទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីមិនចូលទល់នឹងអ៊ីតាលីយប់មិញ
កីឡាកររបស់ក្លឹប Spurs រូបនេះជឿជាក់ ក្រុមនឹងប្រើការខកចិត្តលើកនេះដើម្បីជំរុញទឹកចិត្តរបស់ខ្លួនបន្ថែមនៅព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយដែលរៀបចំនៅប្រទេសកាតា។ យ៉ាងណា ប្រធានក្រុមរបស់អង់គ្លេសខាងលើកឡើងថា ការចាញ់អ៊ីតាលីប្រហែលជារឿងឈឺចាប់ពេញមួយអាជីពសម្រាប់កីឡាករអង់គ្លេស។
ក្នុងកិច្ចសម្ភាសន៍ជាមួយ BBC កីឡាករវ័យ២៧ឆ្នាំបាននិយាយថា ប៉េណាល់ទីគឺជាអារម្មណ៍អាក្រក់បំផុតក្នុងលោក ពេលដែលចាញ់។ ប៉ុន្តែគួរតែមានមោទកភាពសម្រាប់ការឈានដល់កម្រិតនេះក្នុង Euro។ អ៊ីតាលីជាក្រុមល្អណាស់។ ប្រហែលជាអង់គ្លេសចុះការពារខ្លាំងពេក ទើបធ្វើឲ្យអ៊ីតាលីមានបាល់លេងច្រើន។

Kane ក៏បាននិយាយពីមិត្តរួមក្រុមដែរថា ប៉េណាល់ទីជាបាល់៥០/៥០។ វាមិនមែនជារាត្រីរបស់អង់គ្លេសឡើយ គ្រប់គ្នាសុទ្ធតែអាចខកខានឱកាសទាត់ចូល។ គេសង្ឃឹមកីឡាករទាំងអស់ពង្រឹងបន្ថែមអំពីបរាជ័យនេះ ដើម្បីជាទុនជំរុញចិត្តលេង World Cup ឆ្នាំក្រោយ៕
ក្រុម Barcelona បានជួបបញ្ហារបួសមួយទៀត ដោយ Raphinha រងរបួសមួយគ្រាប់ក្នុងការប្រកួតរបស់ពួកគេទល់នឹង Elche។...
Cristiano Ronaldo នឹងមិនបង្ហាញខ្លួនក្នុងការប្រកួត Saudi Pro League របស់ក្រុម Al-Nassr ទល់នឹងក្រុម Al Riyadh ទេ។...
លោក Mikel Arteta មិនជឿថា Bukayo Saka បានរងរបួសធ្ងន់ធ្ងរនោះទេ ទោះបីជាត្រូវបានដកចេញពីការប្រកួតជាមួយ Leeds United មុនពេលចាប់ផ្តើមក៏ដោយ។...
Kendry Páez បានចូលរួមជាមួយ River Plate ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea បន្ទាប់ពីត្រូវបានកោះហៅពី Strasbourg។...
លោក Mike Maignan បានចុះកិច្ចសន្យាថ្មីមួយនៅ AC Milan ដែលធ្វើឱ្យគាត់នៅក្លឹបរហូតដល់ឆ្នាំ 2031។...