|
|
|
លោក Ronald Koeman អតីតគ្រូបង្គោលក្លឹប Barcelona បានធ្វើការរិះគន់ចំៗទៅកាន់អតីតក្លឹបថាប្រើទម្រង់លេងចាស់កំរិល។ លោក Koeman បាននិយាយថា៖" ប្រសិនបើជាយើងលេងប្រើខ្សែការពារ ៥នាក់ និង ខ្សែការពារកណ្ដាល ៣នាក់ យើងមិនអាចនិយាយទម្រង់លេងហ្នឹងថាជា ទម្រង់លេងបែបការពារនោះទេ។ ព្រោះការប្រើទម្រង់លេងបែបហ្នឹងអស់រយៈពេល ៣-៤ខែ យើងឃើញថាយើងលេងបានល្អណាស់នៅក្នុងការប្រកួតប៉ុន្មានឆ្នាំចុងក្រោយនេះ"។

លោកបានបន្ថែមទៀតថា៖" Barca កំពុងរស់នៅអតីតចាស់កំរិល ប្រើតែទម្រង់ ៤-៣-៣ និង Tiki-Taka ។ ទម្រង់បាល់ទាត់គឺបានប្រែប្រួលផ្លាស់ប្ដូររហូតមក។ ឥឡូវនេះវាប្រែប្រួលខ្លាំង ទាមទារឲ្យប្រើតិកនិកលឿនជាងមុន ឲ្យកីឡាករប្រើកម្លាំងជាងមុន។ យើងមិនរស់នៅប្រើតែទម្រង់ចាស់កំរិលហ្នឹងបានទេ "៕
ប្រភព ៖ Marca
Premier League Leeds VS Nottingham Match ...
Ligue 1 FC Metz VS Lille OSC Match ...
Bundesliga Union Berlin VS Frankfurt Match ...
Lionel Messi កំពុងមានគម្រោងវិលត្រឡប់ទៅកាន់ក្លឹប Barcelona វិញនាពេលអនាគត ទោះបីជាមិនទាន់មានពេលវេលាកំណត់ក៏ដោយ នេះបើយោងតាម Marca។...
ក្លឹបបាល់ទាត់ FC Bayern Munich បានប្រកាសពីការបន្តកិច្ចសន្យាជាមួយ Serge Gnabry រហូតដល់រដូវក្តៅឆ្នាំ 2028។...