|
|
|
អ្នកចាត់ការទូទៅរបស់ក្រុមអ្នកមានបុណ្យ FC Barcelona លោក Xavi បានប្រាប់ ខ្សែការពារ Gerard Pique ថា គេលែងស្ថិតក្នុងគម្រោងរបស់លោកទៀតហើយ និងអាចដើរចេញពីកីឡដ្ឋាន Camp Nou បាន។

កីឡាករសញ្ជាតិអេស្ប៉ាញត្រូវបានប្រាប់ថា គេអស់អនាគតជាមួយក្លឹបកាលពី២សប្ដាហ៍មុនដោយសារតែការប្រព្រឹត្តិមិនប្រកបដោយវិជ្ជាជីវៈនៅខាងក្រៅទីលាន និងវ័យក៏កាន់តែជ្រេ។ គួរបញ្ជាក់ថាបញ្ហាចម្បងរបស់ Xavi ជាមួយ Pique គឺដោយសារតែគេមានអាជីវកម្មក្រៅទីលានច្រើនពេក។ គេថែមទាំងដឹងទៀតថា Barcelona ពេលនេះកំពុងតែជំពាក់ Pique ដល់ទៅ៤០លានអឺរ៉ូសម្រាប់ការពន្យារពេលទូទាត់ថ្លៃពលកម្ម ៕
ប្រភព ៖ Marca
Coppa Italia Fiorentina VS Como 1907 Result ...
Bundesliga St. Pauli VS RB Leipzig Result ...
Coppa Italia Fiorentina VS Como 1907 Match ...
Bundesliga St. Pauli VS RB Leipzig Match ...
កិច្ចព្រមព្រៀងនេះឥឡូវនេះជាផ្លូវការហើយ Dro Fernandez គឺជាកីឡាកររបស់ Paris Saint-Germain។...