|
|
|
កីឡាករវ័យក្មេងមកពី Premier League ១០រូប បានជាប់ឈ្មោះក្នុងបេក្ខភាពទាំង១០០នាក់ក្នុងការប្រជែងពាន Golden Boy សម្រាប់ឆ្នាំ២០២២ ។ ក្លឹប Manchester United, Liverpool និង Wolves សុទ្ធតែមានកីឡាកររបស់ខ្លួន២នាក់ដូចគ្នាក្នុងបេក្ខភាពទាំង១០០នាក់។

សម្រាប់បេក្ខភាពមកពី Premier League មានដូចជា Amad Diallo, Anthony Elanga (ទាំងពីរនាក់មកពី Man Utd), Harvey Elliott, Fabio Carvalho (ទាំងពីរនាក់មកពី Liverpool), Fabio Silva, Ki-Jana Hoever (ទាំងពីរនាក់មកពី Wolves), Yan Couto (Man City), Joe Gelhardt (Leeds), Kacper Kozlowski (Brighton) និង Pape Matar Sarr (Tottenham) ។

គួរបញ្ជាក់ថាកីឡាករដែលគេរំពឹងថានឹងឈ្នះពាន Golden Boy ឆ្នាំនេះមានដូចជា៖ ខ្សែបម្រើ Real Madrid កីឡាករ Eduardo Camavinga, Gavi (Barcelona) , Jamal Musiala ( Bayern Munich) និង Jude Bellingham (Borussia Dortmund)៕
ប្រភព ៖ BBC Sport
Coppa Italia Fiorentina VS Como 1907 Result ...
Bundesliga St. Pauli VS RB Leipzig Result ...
Coppa Italia Fiorentina VS Como 1907 Match ...
Bundesliga St. Pauli VS RB Leipzig Match ...
កិច្ចព្រមព្រៀងនេះឥឡូវនេះជាផ្លូវការហើយ Dro Fernandez គឺជាកីឡាកររបស់ Paris Saint-Germain។...