|
|
|
ហង្សក្រហម Liverpool បានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ខ្លួនក្នុងដីក្រោមថ្វីជើងរបស់ក្រុម Inter Milan ក្នុងលទ្ធផល ០-១ កាលពីយប់មិញក្នុងពានរង្វាន់ UEFA Champions League ជើងទី២ វគ្គ១៦ក្រុម ។

ក្រុមហង្សក្រហមធ្វើបានយ៉ាងល្អ កាលពីការប្រកួតនាពេលកន្លងមក ។ តែយ៉ាងណាប៉ះជាមួយក្រុម Inter Milan យប់មិញ ពួកគេលេងមិនល្អឡើយ ដោយចាញ់ក្នុងលទ្ធផល ១-០ បើទោះជាប្រកួតនេះ ក្រុមមកពីអ៊ីតាលីនៅសល់គ្នាត្រឹម១០នាក់ក៏ដោយ ។

គួរបញ្ជាក់ថានេះជាការចាញ់លើកដំបូងក្នុងដីរបស់ក្រុមហង្សក្រហម Liverpool ហើយ ខណៈដែលពួកគេបានរក្សាកំណត់ត្រាមិនចាញ់បានដល់ទៅ២៩ប្រកួតឯណោះ។ អ្នកចាត់ការទូទៅលោក Klopp បានបញ្ជាក់លោកមិនសប្បាយចិត្តនោះទេ ចំពោះកំហុសដែលកូនក្រុមបានបង្កឡើងក្នុងប្រកួតនេះ ៕
ប្រភព: Sportskeeda
Primeira Liga FC Porto VS Sporting CP Match ...
La Liga Villarreal VS Espanyol Match ...
Serie A Atalanta VS Cremonese Match ...
កីឡាករវ័យក្មេង Lamine Yamal របស់ក្រុម Barcelona បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាកីឡាករវ័យក្មេងបំផុតដែលរកបាន 40 គ្រាប់នៅទូទាំងការប្រកួតទាំងអស់សម្រាប់ក្លឹប។...