|
|
|
អធិរាជស Real Madrid កំពុងប្រណាំងប្រជែងជាមួយបិសាចក្រហម Manchester United ក្នុងការនាំយកលោក Mauricio Pochettino អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន ។ បើតាមប្រភពជាច្រើនបានបញ្ជាក់ថាលោក Pochettino និងចាកចេញពីក្រុមអ្នកមានបារាំង Paris Saint-Germain នៅចុងរដូវកាលនេះ ។

បន្ទាប់ពី Real Madrid អាក់ខានក្នុងការនាំយកអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនកាលពីរដូវកាលមុន ពេលដែល Pochettino បានចាកចេញពី Tottenham ត្រូវបានក្លឹប PSG យកគាត់ទៅបាន ។

ទោះជាយ៉ាងណាក្តី Real Madrid នៅតែចិញ្ចឹមចិត្តចង់បានអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះមកកាន់ទឹកដី Bernabeu ខណៈដែលគូរប្រជែង Manchester United ក៏កំពុងតែស្វែងរកអ្នកចាត់ការថ្មីមកជំនួសលោក Ralf Rangnick អ្នកចាត់ការបច្ចុប្បន្ន ។

គួរបញ្ជាក់ថាមូលហេតុដែល Real Madrid ចង់បាន Pochettino គឺដោយសារតែអ្នកចាត់ការបច្ចុប្បន្ន Carlo Ancelotti ធ្វើមិនបានល្អនាប៉ុន្មានប្រកួតចុងក្រោយនេះ ជាពិសេសទើបតែចាញ់គូរប្រជែង PSG កាលពីសប្តាហ៏កន្លងទៅ ៕
ប្រភព : MailOnline
Premier League Liverpool VS Newcastle Match ...
Premier League Chelsea VS West Ham Match ...
Premier League Leeds VS Arsenal Match ...
យោងតាមលោក Fabrizio Romano ខ្សែប្រយុទ្ធ Jean-Philippe Mateta បានប្រាប់ Crystal Palace អំពីបំណងប្រាថ្នារបស់គាត់ក្នុងការចូលរួមជាមួយ AC Milan។...
យោងតាមលោក Samuel Luckhurst អ្នកយកព័ត៌មាន The Sun បានឲ្យដឹងថា Joshua Zirkzee បានជម្រាបជូន Manchester United អំពីចេតនារបស់គាត់ក្នុងការស្នាក់នៅក្លឹប។...