|
|
|
Kiernan Dewsbury-Hall បានក្លាយជាកីឡាកររបស់ Chelsea បន្ទាប់ពីផ្ទេរពី Leicester City ។
និយាយអំពីអារម្មណ៍របស់គាត់នៅពេលចូលរួមជាមួយក្រុមតោខៀវ កីឡាករសញ្ជាតិអង់គ្លេសបាននិយាយថា វាពិតជាអស្ចារ្យណាស់ដែលបានអង្គុយនៅទីនេះក្នុងនាមជាកីឡាកររបស់ Chelsea ។
Dewsbury-Hall ធ្វើបានល្អក្រោមការដឹកនាំរបស់ Enzo Maresca នៅ Leicester កាលពីរដូវកាលមុន។ គាត់បានបង្ហាញខ្លួនចំនួន 49 ប្រកួតឱ្យក្រុម Foxes ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងជួយឱ្យពួកគេឡើងទៅកាន់ក្របខ័ណ្ឌ Premier League ។
គាត់ក៏ត្រូវបានជាប់ឈ្មោះក្នុងក្រុមជើងឯកឆ្នាំ 2023/24 ហើយថែមទាំងទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Leicester City ផងដែរ។ គាត់ក្លាយជាកីឡាករទីប្រាំរបស់ Chelsea នៅរដូវក្តៅបន្ទាប់ពី Tosin Adarabioyo នឹង Estevao Willian ជាមួយ Omari Kellyman និង Marc Guiu ។
Coppa Italia Inter VS Torino Match ...
EFL Cup Man City VS Newcastle Match ...
ប្រធានក្រុម Arsenal លោក Martin Odegaard នឹងខកខានការប្រកួតជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ទល់នឹងក្រុម Chelsea នៅយប់នេះ ដើម្បីជាការប្រុងប្រយ័ត្ន។...
Lamine Yamal បានជួយឲ្យក្រុម Barcelona នាំមុខក្នុងវគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Rey ទល់នឹងក្រុម Albacete ជាមួយនឹងការស៊ុតបញ្ចូលទីដ៏អស្ចារ្យនៅតង់ទីមួយនៅ Estadio Carlos Belmonte។...
ក្រុមកាំភ្លើងធំ Arsenal បានទទួលកៅអីជាផ្លូវការរបស់ពួកគេនៅក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup បន្ទាប់ពីទទួលបានជ័យជម្នះ 1-0 លើក្រុម Chelsea ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ!...