|
|
|
ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកធ្លាប់ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រម្ដង អំឡុងពេលព្រឹត្តិការណ៍ World Cup លើកដំបូងក្នុងឆ្នាំ១៩៣០ ពេលដែលប្រទេសអ៊ុយរុយហ្គាយធ្វើជាម្ចាស់ផ្ទះ ។ នៅព្រឹត្តិការណ៍បន្ទាប់រៀបចំនៅប្រទេសអ៊ីតាលី ពួកគេបានឡើងត្រឹមវគ្គ១៦ក្រុម។

សហព័ន្ធ
អាមេរិកស្ថិតក្នុងចំណោមក្រុម៤មកពីតំបន់ Concacaf រួមមានកាណាដា ម៉ិកស៊ិកនិងកូស្តារីកាបានឡើងមកលេង World Cup ក្នុងប្រទេសកាតាឆ្នាំនេះ។ ក្នុងវគ្គជម្រុះកន្លងទៅជុំទី៣ អាមេរិកបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ឈរក្រោមកាណាដានិងម៉ិកស៊ិកបានកៅអីស្វ័យប្រវត្តិមកកាន់ប្រទេសកាតា។
ប្រវត្តិក្នុង World Cup
អាមេរិកធ្លាប់ឡើងមកលេងក្នុងព្រឹត្តិការណ៍ World Cup ចំនួន៩ដង ប៉ុន្តែឆ្នាំ២០១៨ពួកគេមិនបានចូលរួមឡើយដោយសារធ្លាក់ក្នុងវគ្គជម្រុះ។ កំណត់ត្រាល្អបំផុតរបស់ពួកគេធ្លាប់យកបានលេខ៣កាលពីឆ្នាំ១៩៣០ ពេលដែលអ៊ុយរុយហ្គាយធ្វើជាម្ចាស់ផ្ទះ។ កម្មវិធីក្នុងឆ្នាំនោះមានប្រទេសតែ១៣គត់បានចូលប្រកួតប្រជែង ហើយអាមេរិកក្រោយបញ្ចប់ចំណាត់ថ្នាក់កំពូលតារាង រួចក៏បន្តឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ះអាហ្សង់ទីន។

កីឡាករសំខាន់
ខ្សែបម្រើប្រយុទ្ធ Cristian Pulisic របស់ក្លឹប Chelsea ជាកីឡាករគួរឲ្យចាប់អារម្មណ៍ជាងគេនៅក្នុងក្រុម។ ត្បិតក្នុងវ័យ២៤ឆ្នាំ គេកំពុងឈរលេខ៧ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅជម្រើសជាតិមាន២១គ្រាប់។ កាលពីរដូវកាល២០១៩-២០ គេគឺជាកម្លាំងសំខាន់នាំអាមេរិកឈ្នះពាន CONCACAF Nations League។
Cristian Pulisic បានផ្លាស់ពី Borussia Dortmund មកកាន់ Chelsea គេបានសាងសមិទ្ធិកម្មឈ្នះពានជាច្រើនដូចជា Champions League, UEFA Super Cup, FIFA Club World Cup, FA Cup និង League Cup។

Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !

ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: Sky Sport
ក្រុម Arsenal អាចទទួលបានជ័យជម្នះដ៏គួរឱ្យរំភើប 4-1 លើក្រុម Aston Villa ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅឆ្នាំ 2025។...
ក្លឹប Real Madrid បានកំណត់គោលដៅខ្សែបម្រើឆ្នើម Kees Smit របស់ក្លឹប AZ Alkmaar ជាគោលដៅកំពូលសម្រាប់រដូវក្តៅឆ្នាំ 2026។...
Luka Vušković បានក្លាយជាកីឡាករវ័យក្មេងដ៏លេចធ្លោម្នាក់នៃរដូវកាល Bundesliga។ ខ្សែការពារកណ្តាលវ័យ 18 ឆ្នាំរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ Hamburger SV ឲ្យនៅពីលើតំបន់កាត់ចោល ខណៈពេលដែលពួកគេតស៊ូដើម្បីរស់រានមានជីវិត។ Vuskovic បច្ចុប្បន្នកំពុងខ្ចីជើងនៅ HSV រហូតដល់ចុងបញ្ចប់នៃរដូវកាល ដោយ Tottenham Hotspur រក្សាសិទ្ធិរយៈពេលវែងរបស់គាត់។...
យោងតាម El Larguero កីឡាករ Brahim Díaz មានកិច្ចព្រមព្រៀងជាមួយ Real Madrid លើការបន្តកិច្ចសន្យារហូតដល់ឆ្នាំ 2030។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅខែមិថុនា ឆ្នាំ 2027។...
ពេលវេលារបស់ Edin Džeko នៅ Fiorentina រហូតមកដល់ពេលនេះ គឺជាពេលវេលាដ៏ខកចិត្តមួយ។ ខ្សែប្រយុទ្ធបូស្នៀរូបនេះបានមកដល់រដូវក្តៅមុន ដោយមានគោលបំណងវិលត្រឡប់ទៅកាន់កម្រិតប្រកួតប្រជែងខ្ពស់នៅក្នុង Serie A ប៉ុន្តែឥទ្ធិពលរបស់គាត់នៅ Florence មានតិចតួចបំផុត។...