|
|
Neymar ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរបស់ Paris Saint-Germain ត្រូវបានគេប្រទះឃើញចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម និងអាចមានឱកាសក្នុងការចូលរួមការប្រកួតវគ្គ១៦ក្រុមក្នុងពានរង្វាន់ UEFA Champions League តទល់នឹង Real Madrid ក្នុងជើងទី១ ។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះបានអវត្តមានតាំងពីចុង ខែវិច្ឆិកា បន្ទាប់ពីមានបញ្ហារបួសកជើងធ្ងន់ធ្ងរ អំឡុងការប្រកួតទល់នឹង Saint-Etienne ។
Mauricio Pochettino អ្នកចាត់ការទូទៅរបស់ PSG បានអះអាងថា Neymar មិនមានវត្តមានក្នុងការប្រកួតនាថ្ងៃសុក្រនេះទេប៉ុន្ដែលោកសង្ឃឹមថាគេនិងអាចមានឱកាសលេងទល់នឹង Real Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយ UCL ៕
ប្រភព : BBC Sports
Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី 930 ក្នុងអាជីពរបស់គាត់។...
Max Eberl របស់ Bayern Munich អាចបន្តកិច្ចសន្យារបស់ Leroy Sane ដោយមិនចាំបាច់មានការយល់ព្រមពីក្រុមប្រឹក្សាភិបាល នេះបើយោងតាម Bild ។...
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើ Bernardo Silva របស់ Manchester City ។...
PREMIER LEAGUE ASTON VILLA VS NOTTINGHAM ...
PREMIER LEAGUE EVERTON VS ARSENAL ...