|
|
ក្លិបយក្សអាឡឺម៉ង់ Bayern Munich កំពុងកំណត់គោលដៅទៅលើខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Ajax ដើម្បីត្រៀមជំនួសតំណែងរបស់កីឡាករ Robert Lewandowski នៅទឹកដី Allianz Arena ។ ជាក់ស្តែងកុងត្រារបស់ Lewandowski ជាមួយ Bayern មានសុពលភាពដល់រដូវក្តៅ ២០២៣ ប៉ុន្តែក្លឹបគិតថាខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះនិងចាកចេញនាចុងរដូវកាលនេះ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ។
សម្រាប់ខ្សែប្រយុទ្ធដែល Bayern ចង់បាននោះគឺ Sebastien Haller របស់ក្លឹប Ajax ។ គួរបញ្ជាក់ថាកីឡាកររូបនេះ ស៊ុតបញ្ចូលទីបាន ២៨ គ្រាប់ ក្នុងការបង្ហាញខ្លួន ២៧ ប្រកួត នៅគ្រប់ការប្រកួតទាំងអស់ រួមទាំងស៊ុតបាន ១០ គ្រាប់ ក្នុងការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ចំនួន ៦ ប្រកួតចុងក្រោយផងដែរ ។
ទោះជាយ៉ាងណា មានក្លឹបធំៗនៅអឺរ៉ុបជាច្រើនកំពុងចាប់អារម្មណ៏លើរូបគេផងដែរ។ ដូច្នេះធ្វើអោយ Bayern Munich ពិបាកក្នុងការនាំយករូបគេមកកាន់ទឹកដីអាឡឺម៉ង់ ៕
ប្រភព : BBC Sports
Real Madrid បានយកឈ្នះ RB Salzburg 3-0 ក្នុងការឈ្នះពាន Club World Cup។...
ខ្ញុំសប្បាយចិត្តដែលបានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ខ្ញុំមកទីនេះដោយសារតែខ្ញុំចង់បានការប្រកួតប្រជែងថ្មី បទពិសោធន៍ និងភាពជោគជ័យបន្ថែមទៀត។ វាគឺជាការសម្រេចចិត្តដ៏ពិបាកមួយ ខ្ញុំនៅភ្នំពេញក្រោនតាំងពីយុវជនថ្នាល ប៉ុន្តែនេះគឺជាបាល់ទាត់។...
Cristiano Ronaldo បានចុះកុងត្រាថ្មីជាមួយ Al Nassr ដោយបន្តស្នាក់នៅរហូតដល់ខែមិថុនា ឆ្នាំ 2027។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ និងបញ្ជាក់ដោយក្លឹបកាលពីថ្ងៃព្រហស្បតិ៍។...
Santi Aouna រាយការណ៍ថាក្លឹប Barcelona កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ibrahima Konaté លើការផ្ទេរដោយឥតគិតថ្លៃនៅឆ្នាំក្រោយ។...
Erling Haaland បានឈានដល់ដំណាក់កាលសំខាន់ក្នុងអាជីពរបស់គាត់ក្នុងការប្រកួត Club World Cup ជាមួយ Juventus ។...