|
|
|
Kieran Tierney ត្រឡប់ទៅ Arsenal វិញពេលបញ្ចប់ការខ្ចីជើងពេញមួយរដូវកាលនៅ Real Sociedad។ វានៅតែមិនច្បាស់ថាតើអនាគតរបស់កីឡាករសញ្ជាតិស្កុតឡេននឹងទៅជាយ៉ាងណា ដែលកិច្ចព្រមព្រៀងជាមួយក្រុមកាំភ្លើងធំនឹងផុតកំណត់នៅឆ្នាំ 2026 ។
ខ្សែការពារស្លាបឆ្វេងរូបនេះបានបង្ហើបប្រាប់ពីការបន្តនៅ La Real ដោយសន្យាថាអ្នកគាំទ្ររបស់ក្លឹប La Liga នឹង ជួបគ្នាម្តងទៀត ។
KT បានសរសេរនៅលើ Instagram ថា សូមអរគុណអ្នករាល់គ្នានៅ Real Sociedad ជាក្លិបដ៏អស្ចារ្យ និងពិសេសមួយ។ មានកិត្តិយសដែលបានចូលជាផ្នែកមួយ។
ទោះបីជាមានបញ្ហារបួសក៏ដោយ ខ្ញុំបានផ្ដល់គ្រប់យ៉ាងគ្រប់ពេលដែលខ្ញុំដើរលើទីលាន ហើយអ្នកបានគាំទ្រខ្ញុំគ្រប់បែបយ៉ាង។ វាពិតជាមិនគួរឱ្យជឿក្នុងការក្លាយជាផ្នែកមួយនៃក្រុមដែលបង្កើតប្រវត្តិសាស្ត្រ និងបានចូលលេងនៅអឺរ៉ុប 5 ដងជាប់ៗគ្នា។
យោងតាមលោក Fabrice Hawkins អ្នកយកព័ត៌មានរបស់ RMC Sport បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Bukayo Saka លើកិច្ចសន្យារយៈពេលវែងថ្មីមួយ។...
ខ្សែប្រយុទ្ធ Gabriel Jesus ទទូចថាគាត់មិនទាន់គិតអំពីការវិលត្រឡប់ទៅកាន់ Palmeiras នៅឡើយទេ ទោះបីជាមានពាក្យចចាមអារ៉ាមអំពីការចាកចេញរបស់គាត់ពី Arsenal ក៏ដោយ។...
យោងតាម Sky Sport Switzerland ក្លឹប Ajax កំពុងស្ថិតនៅក្រោមសម្ពាធក្នុងការរក្សា Jorthy Mokio ដែលជាកីឡាករវ័យក្មេងដ៏មានសក្តានុពលបំផុតម្នាក់របស់ពួកគេ។...
Achraf Hakimi ត្រូវបានតែងតាំងជា African Player of the Year។ កីឡាករអន្តរជាតិម៉ារ៉ុករូបនេះបានស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 16 គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 55 លើក ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់បីជាប្រវត្តិសាស្ត្ររបស់ PSG គឺ Ligue 1 ជាមួយ Coupe de France និងពានរង្វាន់ Champions League លើកដំបូងរបស់ក្លឹប រួមជាមួយនឹងពានរង្វាន់ UEFA Super Cup។...
តារាឆ្នើមៗរបស់ PSG គឺ Ousmane Dembele និង Nuno Mendes ត្រូវបានគេរំពឹងថានឹងអវត្តមានសម្រាប់ការប្រកួត Champions League នៅសប្តាហ៍ក្រោយជាមួយ Tottenham Hotspur។...