|
|
|
បើតាមប្រភពជាច្រើនបានបង្ហើបថាក្លឹបតោខៀវ Chelsea និងកាំភ្លើងធំ Arsenal កំពុងតាមដានលើខ្សែការពារសញ្ជាតិកូរ៉ខាងត្បូងរបស់ក្លឹប Fenerbahce របស់លីគកំពូលទួរគី ។

សម្រាប់ខ្សែការពារដែលក្លឹបទាំងពីរចាប់អារម្មណ៍នោះគឺកីឡាករ Kim Min-jae ដែលកំពុងបង្ហាញទម្រង់លេងដ៏គួរអោយកត់សម្គាល់
នៅក្នុងក្របខ័ណ្ឌទួរគី Super Lig ។ ទោះជាយ៉ាងណាមានក្លឹបធំៗជាច្រើនចាប់អារម្មណ៍លើរូបគេផងដែរដូចជា Tottenham Hotspur, FC Porto និង Juventus ។

គួរបន្ថែមទៀតថា Min-Jae ដែលមានវ័យ ២៥ ឆ្នាំ បានផ្លាស់ទៅប្រទេសទួរគី ពីក្រុមរបស់ចិន BJ Guoan កាលពីខែសីហាឆ្នាំមុន ហើយរហូតមកដល់ពេលនេះ គេបានបង្ហាញខ្លួន ២៥ ប្រកួតហើយ នៅក្របខ័ណ្ឌ Super Lig ៕
ប្រភព : Metro
Sergio Busquets និង Jordi Alba បានលេងការប្រកួតចុងក្រោយរបស់ពួកគេក្នុងនាមជាកីឡាករបាល់ទាត់អាជីព បន្ទាប់ពីក្រុម Inter Miami ឈ្នះពាន MLS Cup ទល់នឹងក្រុម Vancouver។...
Ferran Torres បានបញ្ចប់ការស៊ុតបញ្ចូលទី hat-trick របស់គាត់ទល់នឹងក្រុម Real Betis ដោយធ្វើដូច្នេះក្នុងរយៈពេលត្រឹមតែ 40 នាទីប៉ុណ្ណោះ។...
ក្រុម Inter Miami បានឈ្នះវគ្គផ្តាច់ព្រ័ត្រ MLS Cup បន្ទាប់ពីឈ្នះក្រុម Vancouver ក្នុងលទ្ធផល 3-1 ដោយមាន Lionel Messi ជាខ្សែប្រយុទ្ធ និងជាខ្សែប្រយុទ្ធម្តងទៀត។...
Khvicha Kvaratskhelia កំពុងបង្ហាញខ្លួនលើកទី 50 របស់គាត់សម្រាប់ក្រុម Paris Saint-Germain។ ខ្សែបម្រើស្លាបហ្សកហ្ស៊ីរូបនេះ ដែលបានមកដល់ក្នុងទីផ្សារដោះដូរកីឡាកររដូវរងារដូវកាលមុន គឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យសម្រាប់ក្លឹបរដ្ឋធានីរហូតមកដល់ពេលនេះ។...
Antony បានកត់ត្រាគ្រាប់បាល់ដំបូងរបស់គាត់ទល់នឹងក្រុម Barcelona ក្នុង La Liga ជាមួយនឹងគ្រាប់បាល់បើកឆាកទល់នឹងក្រុម Blaugrana ក្នុងការប្រកួតរបស់ពួកគេទល់នឹងក្រុម Real Betis។...