|
|
|
យោងតាមសារព័ត៌មាន Mundo Deportivo ដែលជាព័ត៌មានកាតាឡានដែលអាចទុកចិត្តបាន Arsenal បានដាក់សំណើរទៅកាន់ Mikel Merino ហើយកំពុងរង់ចាំការឆ្លើយតបពីក្រុមរបស់គាត់។
ពួកគេក៏កំពុងរៀបចំការដេញថ្លៃលើកដំបូងរបស់ពួកគេផងដែរ ខណៈដែលក្រុម Real Sociedad ត្រៀមលក់ខ្សែបម្រើរូបនេះ ដែលបានលើកពាន Euro 2024 ជាមួយអេស្ប៉ាញ។
ក្រុមកាំភ្លើងធំមិនទាន់ឈានដល់កិច្ចព្រមព្រៀងពេញលេញជាមួយភាគីអេស្ប៉ាញនៅឡើយទេ ប៉ុន្តែមានជំនឿថាវានឹងរួចរាល់ក្នុងពេលឆាប់ៗនេះ។
Merino វ័យ 28 ឆ្នាំ ស៊ុតបញ្ចូលទីបាន 7 គ្រាប់ និង assist បីគ្រាប់ទៀតសម្រាប់ Sociedad កាលពីរដូវកាលមុន។ គាត់ដើរតួយ៉ាងសំខាន់ក្នុងតួនាទី box-to-box ហើយកំពុងត្រូវបានសម្លឹងមើលដើម្បីពង្រឹងខ្សែបម្រើរបស់ Arsenal ។
Barcelona ក៏ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Merino ប៉ុន្តែ Arsenal ត្រូវបានគេជឿថានឹងនាំមុខគេក្នុងការប្រជែង។
Premier League Arsenal VS Tottenham Match ...
Serie A Inter Milan VS AC Milan Match ...
Alejandro Balde ហាក់ដូចជារងរបួសក្បាលអំឡុងពេលការប្រកួតរវាងក្រុម Barcelona និង Athletic Bilbao។...
ការសន្ទនាបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះរវាង Manchester United និង Wolves ទាក់ទងនឹងការផ្ទេរខ្សែបម្រើ Joao Gomes នេះបើយោងតាមកាសែតប្រេស៊ីល Trivela។...
ក្រុម PSG បានវិលមកឈរនៅកំពូលតារាងវិញនៅក្នុងលីគកំពូល Ligue 1 បន្ទាប់ពីឈ្នះក្រុម Le Havre 3-0 នៅក្នុងដី។...