|
|
ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំង Paul Pogba របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានបាត់មេដាយពាន World Cup បន្ទាប់ពីចោរចូលផ្ទះកាលពីសប្តាហ៍មុន ។
គួរបញ្ជាក់ថាផ្ទះរបស់កីឡាករសញ្ជាតិបារាំងវ័យ២៩ឆ្នាំរូបនេះត្រូវបានចោរគាស់ចូលកាលពីសប្តាហ៍មុន កំឡុងពេល Manutd លេងនៅពាន Champions League ទល់នឹង Atletico Madrid ។ បើតាមប្រភពព័ត៍មានបានរាយការណ៍ថា ចោរបានលួចគ្រឿងអលង្ការរបស់ម្ដាយខ្លួននិងមេដាយឈ្នះ World Cup របស់គេ ។
គួររំលឹកផងដែរថា បារាំងបានឈ្នះពាន World Cup កាលពីឆ្នាំ២០១៨ ដោយបានយកឈ្នះក្រូអាត ៤-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងទីក្រុង Moscow ហើយពេលនោះ Pogba គឺជាអ្នករកបានគ្រាប់ទី៣ឲ្យបារាំង៕
ប្រភព ៖ BBC Sports
FIFA CLUB WORLD CUP SEATTLE VS PSG Match ...
យោងតាមកាសែត The Times ក្លឹបយក្សទួរគី Galatasaray ចាប់អារម្មណ៍អ្នកចាំទី Aaron Ramsdale ដែលនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពី Southampton នៅរដូវក្តៅនេះ។...
យើងបានដាក់គោលដៅ ដាក់ចិត្តដើម្បីប្រជែង ព្រោះយើងមើលមិនឃើញទេអ្វីដែលគេខ្លាំងគឺគេខ្លាំងពីមុនមក ហើយសម្រាប់យើងពីមុនលីគយើងក៏មិនសកម្មដូចពេលនេះ ឥលូវកីឡាការិនីបានលេងច្រើន អញ្ចឹងគាត់ទទួលបានបច្ចេកទេស ទំនុកចិត្តច្រើន នេះគឺជាភាពខុសប្លែកពីលើកមុន។...
Fenerbahce កំពុងធ្វើការយ៉ាងសកម្មដើម្បីពង្រឹងក្រុមរបស់ខ្លួននៅមុនរដូវកាលថ្មីដោយកំណត់គោលដៅលើ Jonathan David ដែលជាខ្សែប្រយុទ្ធសញ្ជាតិកាណាដាដែលកិច្ចសន្យាជាមួយ Lille បានផុតកំណត់ដែលធ្វើឱ្យគាត់ក្លាយជាភ្នាក់ងារឥតគិតថ្លៃ។...
យោងតាមលោក Gianluca Di Marzio កីឡាករ Theo Hernandez បានបើកចំហចំពោះការផ្លាស់ប្តូរទៅកាន់ក្រុម Al Hilal ហើយកិច្ចព្រមព្រៀងអាចឈានដល់ពេលនេះ។ ខ្សែការពារឆ្វេងសញ្ជាតិបារាំងវ័យ 27 ឆ្នាំរូបនេះនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយក្លឹប AC Milan ។...