|
|
|
គ្រូប្រដាល់ដែលមហាជនតែងតែហៅថា ក្រុមគ្រូ IQ គឺលោក សេន ប៊ុនថេន បានវិភាគការប៉ះគ្នារវាងជើងខ្លាំង ពេជ្រ សម្បត្តិ និង រិន ដេវីត ថាគូនេះប្រកួតមិនចប់ទឹកនោះទេ ព្រោះសុទ្ធតែអ្នកល្អ និងមានផ្លែផ្ដួលដៃគូដូចគ្នាឲ្យតែភ្លាត់ដឹងតែសន្លប់ហើយ។
លោក សេន ប៊ុនថេន បានលើកឡើងថា តាមការគិតរបស់លោកគឺប្រកួតមិនចប់ទឹកនោះឡើយរវាង ពេជ្រ សម្បត្តិ និង រិន ដេវីត ព្រោះសុទ្ធតែជាកីឡាករល្អដូចគ្នា ម្នាក់តាន់ល្អ និងម្នាក់ទៀតអាវុធចេញបានគ្រប់ស្នៀត។ យ៉ាងណាចំពោះភាគរយវិញលោក សេន ប៊ុនថេន ផ្ដល់ទៅ សម្បត្តិ 60% រិន ដេវីត 40% ព្រោះយល់ឃើញថាកូនសិស្សលោក ពេជ្រ សុផាន់ រឹង និងធន់ជាង។
អតីតអ្នកប្រដាល់ល្បីឈ្មោះរូបនេះបញ្ជាក់ទៀតថា នេះគ្រាន់តែជាការវិភាគផ្ទាល់ខ្លួនរបស់លោកនោះទេចំពោះជំនួបជើងខ្លាំងពីរ។ លោក សេន ប៊ុនថេន ក្រើនរំលឹកដែរថា ភាគរយបានច្រើនទៅលើ សម្បត្តិ មែនតែបើភ្លាត់អាចសន្លប់របស់ រិន ដេវីត ដូចគ្នាជាក់ស្ដែងមើលកីឡាករ ធន់ អៀងឡៃ ជាជើងខ្លាំង និងធន់មួយរូបដែរក៏ធ្លាប់សន្លប់ធំរួចមកហើយ។
បញ្ជាក់ដែរថា កីឡាករកំពុងល្បីឈ្មោះខ្លាំងលើប្រភេទទម្ងន់ 60គីឡូក្រាម ពេជ្រ សម្បត្តិ នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់របស់សង្វៀនហង្សមាសជាមួយកីឡាករ រិន ដេវីត នៅថ្ងៃទី14 ខែកញ្ញា ឆ្នាំ2024។ ជំនួបរវាងអ្នកទាំងពីរនេះបានធ្វើឲ្យមហាជនអ្នកស្រឡាញ់ចូលចិត្តវិស័យប្រដាល់គុនខ្មែរតាមដាន និងចង់ទស្សនាជាខ្លាំងដោយសារតែម្នាក់ៗមានស្នៀតល្អៗ និងចំណុចពិសេសរៀងៗខ្លួនហើយមួយវិញទៀតចង់រកឲ្យឃើញកីឡាករខ្លាំងបំផុតលើប្រភេទទម្ងន់ 60គីឡូក្រាមនេះ។
Pau Cubarsí បានចូលលេងជាកីឡាករបម្រុងដើម្បីជួយក្រុម Barcelona ក្នុងការប្រកួតរបស់ពួកគេទល់នឹងក្រុម Guadalajara។ ការធ្វើដូច្នេះមានន័យថា Cubarsi បានលេង 100 ប្រកួតសម្រាប់ក្រុម Barcelona។...
ការពិភាក្សាផ្ទេរសម្រាប់ខ្សែប្រយុទ្ធអាល្លឺម៉ង់ Niclas Füllkrug ជិតដល់ចំណុចកំពូលហើយ។ BILD រាយការណ៍ថាការប្តូរទៅក្លឹបយក្សអ៊ីតាលី AC Milan កាន់តែខិតជិតមកដល់។ ខ្សែប្រយុទ្ធរូបនេះបានឈានដល់កិច្ចព្រមព្រៀងជាមួយ Rossoneri ដោយទុកការសម្រេចចិត្តជាមួយ West Ham United។...
យោងតាមលោក Fabrice Hawkins មកពី RMC Sport បានឲ្យដឹងថា Ibrahim Mbaye បានបន្តកិច្ចសន្យារបស់គាត់ជាមួយ Paris Saint-Germain រហូតដល់ឆ្នាំ 2028។...
យោងតាមលោក Matteo Moretto ក្រុម Barcelona បានធ្វើការត្រួតពិនិត្យដំបូងទាក់ទងនឹងស្ថានភាពរបស់ខ្សែការពារ Alessandro Bastoni របស់ Inter។...
Ousmane Dembele has been named FIFA The Best Player for 2025....