|
|
ក្រុមអ្នកមានបុណ្យ Barcelona បានខាតដល់ទៅ១២៥លានផោន បន្ទាប់ពីសម្រេចចិត្តលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ទៅឲ្យ Aston Villa ។
កាលពីរដូវកាលដោះដូរកីឡាករក្នុងខែមករា Coutinho វ័យ២៩ឆ្នាំបានចូលរួមជាមួយ Villa ក្រោមការដឹកនាំរបស់ Steven Gerrard ជាកីឡាករខ្ចីជើង ជាមួយលក្ខខណ្ឌទិញផ្ដាច់នៅបញ្ចប់រដូវកាល។ គេបានបង្ហាញសមត្ថភាពល្អដោយរកបាន៤គ្រាប់ ក្នុងការលេង១៦ប្រកួតជាមួយ Villa។ កត្តានេះហើយទើបធ្វើឲ្យ Gerrard សម្រេចចិត្តទិញផ្ដាច់យក Coutinho មកតែម្ដង។
គួរបញ្ជាក់ផងដែរថា Barca បានទិញ Coutinho ពី Liverpool កាលពីខែ មករា ឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន១៤២លានផោន។ នេះមានន័យថា ការលក់ Coutinho ទៅឲ្យ Villa ក្លឹប Barcelona ខាតដល់ទៅ១២៥លានផោន៕
ប្រភព ៖ Sky Sport
Fabrizio Romano ជឿជាក់យ៉ាងមុតមាំថា Lamine Yamal នឹងឈ្នះ Ballon d'Or នៅឆ្នាំនេះ។...
Napoli បានប្រកាសពីការចុះហត្ថលេខាលើ Kevin De Bruyne ជាភ្នាក់ងារឥតគិតថ្លៃ។...
យោងតាមប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់ Record បានឱ្យដឹងថា Arsenal បានដាក់សំណើដំបូងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting ។...
Fabrizio Romano បានបញ្ជាក់ថា Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 36 ឆ្នាំ Ivan Perisic ។...
យោងតាមលោក Jose Alvarez នៃទូរទស្សន៍ El Chiringuito TV បានឱ្យដឹងថា Barcelona បានដាក់តម្លៃ 60 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើ Luis Diaz ពី Liverpool ។...