|
|
លោក Erik Ten Hag អ្នកចាត់ការក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo គឺមិនសម្រាប់លក់នោះទេ ហើយរូបគេក៏មិនចាកចេញដែរអវត្តមានរបស់គេគឺដោយសារតែធុរៈផ្ទាល់ខ្លួន។
លោក Ten Hag បាននិយាយថា៖" គេមិនបានមកលេង Pre-Season ជាមួយយើងនេះគឺដោយសារតែធុរៈផ្ទាល់ខ្លួនរបស់គេ។ Cristiano គឺមិនសម្រាប់លក់នោះទេ។ គេស្ថិតក្នុងផែនការរបស់យើង។ យើងចង់ជោគជ័យទាំងអស់គ្នា "។
លោកបានបន្តថា៖" ខ្ញុំធ្លាប់និយាយគ្នាជាមួយ Ronaldo គឺថាយើងមានចំណុចត្រូវគ្នាច្រើន។ អ្វីដែលខ្ញុំអាចបញ្ជាក់បាននោះគឺខ្ញុំនិង Ronaldo គឺថា យើងមានកិច្ចសន្ទនាដ៏ល្អមួយគឺមានចំណុចត្រូវគ្នាច្រើន "៕
ប្រភព ៖ BBC Sport
Serie A Juventus VS Inter Milan Match ...
សម្រាប់ Breno យើងដឹងថាគាត់មានបញ្ហារបួស MCL ប៉ុន្តែមិនច្បាស់ថាគាត់អាចលេងបាន ឬអត់ទេចុងសប្ដាហ៍នេះ យ៉ាងណាពួកគេមានកីឡាករដែលមានគុណភាព មិនមែនតែ Breno ម្នាក់ទេ ដែលយើងស្គាល់គេ Breno យ៉ាងច្បាស់ ដែលមានអនុស្សាវរីយ៍ល្អៗជាមួយយើង គេជាមនុស្សល្អ មានភាពអាជីព ព្រមទាំងជាកីឡាករដ៏ល្អ និងមានកម្លាំងខ្លាំងក្លាណាស់ ប៉ុន្តែយើងត្រូវតែបារម្ភពីកីឡាករផ្សេងទៀត មិនមែនតែ Breno ម្នាក់នោះទេ ពិតណាស់ Breno ជាកីឡាករដ៏សំខាន់របស់វិសាខា។...
លោក Carlo Ancelotti គ្រូបង្វឹក Brazil national team បានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការបន្តដឹកនាំរហូតដល់ឆ្នាំ 2030 ដោយពណ៌នាបទពិសោធន៍របស់គាត់ជាមួយ Selecao ថាជា អ្វីដែលពិសេស។...
ខ្សែបម្រើវ័យក្មេង Gavi របស់ Barcelona នៅតែអវត្តមានដោយសាររបួស meniscus នៅជង្គង់ខាងស្តាំរបស់គាត់ ដែលជង្គង់ដូចគ្នាពីមុនត្រូវបានប៉ះពាល់ដោយការរហែក ACL ក្នុងឆ្នាំ 2023។ បន្ទាប់ពីសម្រាករយៈពេលពីរសប្តាហ៍ និងអវត្តមានការប្រកួតជាមួយ Rayo Vallecano និងការប្រកួតអន្តរជាតិរបស់អេស្ប៉ាញ ក្លឹបបានជ្រើសរើសវិធីសាស្រ្តអភិរក្សដើម្បីជៀសវាងការវះកាត់ បើទោះបីជានីតិវិធី arthroscopic មិនជាសះស្បើយក៏ដោយ។...
CF Monterrey បានចុះហត្ថលេខាជាផ្លូវការនូវខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial ពី AEK Athens ដែលជាការកត់សម្គាល់ការផ្ទេរដ៏ល្បីបំផុតមួយនៅក្នុង Liga MX នៅរដូវកាលនេះ។...