|
|
ខ្សែការពារ Ben Davies បានយល់ព្រមបន្តកុងត្រាថ្មីជាមួយនឹងក្លឹបមាន់ខ្នាយមាស Tottenham Hotspur រយះពេល៣ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា Davies បានរួមរស់ជាមួយ Tottenham អស់រយៈពេល៨ឆ្នាំហើយ ដោយចូលរួមប្រកួតសុរប២៧១ និងស៊ុតចូល៦គ្រាប់។
ក្រោយបានទទួលកុងត្រាថ្មីនេះ កីឡាករខាងលើបានអរគុណដល់ថ្នាក់ដឹកនាំក្លឹបដែលបានផ្ដល់ឱកាសតាំងពីចូលរួមជាមួយនឹងក្លឹបតាំងពីថ្ងៃដំបូង រហូតមកដល់ពេលនេះ រីឯខាងក្លឹបក៏ពេញចិត្តផងដែរ ដែលខ្សែការពាររូបនេះបានបន្តជឿជាក់ជួយដល់ Spurs នេះ ៕
ប្រភព៖ BBC Sport
Fenerbahce បានបញ្ចប់ការចុះហត្ថលេខាលើMarco Asensio ពី Paris Saint-Germain ក្នុងតម្លៃ 10 លានអឺរ៉ូជាមួយនឹងការផ្ទេរនេះបញ្ជាក់ដោយ Nicolo Schira ។...
ក្លឹបBarcelona បានកំណត់គោលដៅរបស់ពួកគេលើខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ Rodrygo ជាការពង្រឹងសក្តានុពល ជាមួយនឹងការចាប់អារម្មណ៍កើនឡើងនៅពីក្រោយឆាកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នេះបើយោងតាម UOL ។...
Fabrizio Romano រាយការណ៍ថា Evan Ferguson នឹងចាកចេញពី Brighton ក្នុងលក្ខខណ្ឌខ្ចីជើងទៅ Roma ។...
Arsenal បានបញ្ជាក់ថា Noni Madueke ជាកីឡាករថ្មីរបស់ពួកគេ។ កីឡាករអន្តរជាតិអង់គ្លេសបានចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយក្លឹបថ្មីរបស់គាត់។...
Ethan Nwaneri បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលប្រាំឆ្នាំនៅក្លឹប Arsenal។...