|
|
ខ្សែប្រយុទ្ធ Cristiano Ronaldo បានដើរចេញពីកីឡដ្ឋាន Old Trafford មុនម៉ោង ក្នុងការប្រកួតមិត្តភាពរវាង Manchester United ជាមួយ Rayo Vallecano កាលពីយប់មិញ។
Ronaldo បានលេងនៅ៤៥នាទីដំបូងសម្រាប់ការប្រកួតមិត្តភាពទល់នឹង Vallecano ប៉ុន្តែគេជាកីឡាករតែម្នាក់គត់ដែលត្រូវលោក Erik ten Hag ប្ដូរចេញក្រោយចប់វគ្គទីមួយ។ យ៉ាងណាមិញ ការប្រកួតនោះមិនទាន់នឹងចប់៩០នាទីផង គេបានប្រទះឃើញកីឡាករសញ្ជាតិព័រទុយហ្គាល់បានចាកចេញពីកីឡដ្ឋាន។ គួរបញ្ជាក់ថាជំនួបទល់នឹង Vallecano គឺជាការលេងមិត្តភាពលើកដំបូងសម្រាប់ Ronaldo ឲ្យ Man Utd បន្ទាប់ពីខកខានជាច្រើនប្រកួត។ កីឡាករវ័យ៣៧ឆ្នាំបានសុំក្លឹបសម្រាកនៅឯស្រុកកំណើតនិងមិនលេងប្រកួតណាទាំងអស់ ក្រោមហេតុផលគ្រួសារ៕
ប្រភព៖ Sky Sport
CHAMPIONS LEAGUE BARCELONA VS DORTMUND ...
CHAMPIONS LEAGUE PSG VS ASTON VILLA ...
យើងដឹងពីភាពលំបាកនៃការឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដូច្នេះក្រុមទាំងពីរសុទ្ធតែល្អដូចគ្នា។ ...
Vinicius Jr. ត្រូវបានគេនិយាយថាជិតឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ 2030។ អនាគតរបស់ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះបានក្លាយជាប្រធានបទនៃការរំពឹងទុកក្នុងប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែប្រភពបង្ហាញថាទាំងកីឡាករ និងក្លឹបកំពុងដំណើរការឆ្ពោះទៅរកការបន្ត។...
ខ្សែបម្រើរបស់ Arsenal កីឡាករ Declan Rice កាលពីថ្ងៃអង្គារជាមួយនឹងការបង្ហាញជំនាញ និងភាពជាក់លាក់ដ៏អស្ចារ្យ ដោយស៊ុតបាល់ពិន័យ Free-kick ពីរគ្រាប់ទល់នឹងក្រុម Real Madrid ក្នុងការប្រកួត Champions League វគ្គ 1-4 ផ្តាច់ព្រ័ត្រ។...