|
|
កីឡាករ Andres Iniesta ខ្សែបម្រើចាស់វស្សាបាននិយាយប្រាប់សារព័ត៌មានអេស្ប៉ាញ Gazzetta ថា ខ្លួនអាចនឹងត្រលប់មកក្លឹប Barcelona ក្រោយពីបញ្ចប់បេសកកម្មរបស់ខ្លួននៅស្រុកជប៉ុន។ Iniesta បាននិយាយថា៖ ខ្ញុំពិតជាចង់មក Barcelona វិញណាស់។ ទីនេះជាផ្ទះរបស់ខ្ញុំ តែខ្ញុំមិនដឹងថានឹងត្រលប់មកវិញក្នុងតួនាទីជាអ្វីនោះទេ ប្រហែលជាគ្រូបង្គោល នាយកផ្នែកកីឡា ឬក៏តួនាទីនានាស្រដៀងគ្នានេះ ។
គួរបញ្ជាក់ថាខ្សែបម្រើរូបនេះប្រឡូកជាមួយក្លឹប Barcelona តាំងពីឆ្នាំ១៩៩៦ ដោយលេងក្នុងឈុតយុវជន។ កីឡាកររូបនេះលេងនៅក្លឹបកាតាឡាន់នេះរហូតដល់ឆ្នាំ២០១៨ ដែលជាពេលដែលគេផ្លាស់ទៅលេងនៅជប៉ុន។ កីឡាករវ័យ ៣៨ឆ្នាំរូបនេះកំពុងតែលេងឱ្យក្លឹបជប៉ុន Vissel Kobe។ សារព័ត៌មានមួយចំនួនបានចុះផ្សាយថា លោកគ្រោងនឹងបន្តលេងនៅជប៉ុន ១ឆ្នាំទៀតមុននឹងត្រលប់មកអឺរ៉ុបវិញ៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: Marca
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...