|
|
Barcelona បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Super Cup បន្ទាប់ពីបានយកឈ្នះ Real Sociedad ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។
ក្នុងការប្រកួត Frenkie de Jong ជាអ្នករកគ្រាប់ដំបូងឲ្យ Barcelona មុនពេល Mikel Oyarzabal ទាត់ប៉េណាល់ទីជួយ Sociedad បានស្មើវិញ។ លទ្ធផល ១-១ បានបន្សល់រហូតចប់៩០។ បន្ថែមម៉ោង១៥នាទីពីរដង ក្រុមទាំង២នៅតែមិនអាចធ្វើអ្វីគ្នាបាន តម្រូវឲ្យទាត់ប៉េណាល់ទីកាត់សេចក្ដី។
Marc-Andre ter Stegen គឺជាវីរបុរសក្នុងការប្រកួតនេះ ដោយគេបានសង្គ្រោះប៉េណាល់ទីដល់ទៅ២គ្រាប់ ជួយក្រុមឈ្នះលទ្ធផលចុងក្រោយ ៣-២។ Real Madrid នឹងត្រូវប៉ះ Athletic Bilbao នៅរាត្រីនេះ ដើម្បីយកមួយក្រុមទៅជួប Barcelona ដែលកំពុងអង្គុយចាំជាសម្រេច។ ប្រសិនបើ Madrid ឡើង នោះការប្រកួត El Clasico នឹងកើតឡើងនៅពាន Super Cup៕
UEFA NATIONS LEAGUE GERMANY VS PORTUGAL Match Date 05/06/2025 Time 02:00 ...
យោងតាមលោក Gianluca Di Marzio នៅក្នុងប្រទេសអ៊ីតាលី Milan នៅសល់រយៈពេល 24 ម៉ោងទៀតក្នុងការបញ្ចប់កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើ Luka Modric លើការផ្ទេរដោយឥតគិតថ្លៃ។...
យោងតាមលោក Ben Jacobs Al Nassr កំពុងរៀបចំការដេញថ្លៃជាផ្លូវការសម្រាប់ Luis Diaz។...
Goal បានបង្ហាញ Power Ranking ដែលបានធ្វើបច្ចុប្បន្នភាពរបស់ពួកគេសម្រាប់ឆ្នាំ 2025 ។...
យោងតាមសារព័ត៌មាន The Telegraph កីឡាករ Son Heung-min គ្រោងនឹងចាកចេញពី Tottenham នៅរដូវក្តៅនេះ។...